ព័ត៌មានអន្តរជាតិ July 8, 2021

បំបែកកំណត់ត្រាថ្មី! ថ្ងៃនេះវៀតណាមរកឃើញអ្នកឆ្លងកូវីដ១៩ រហូតដល់ «១,៣១៤ករណី» ក្នុងនោះ៩១៥នាក់នៅទីក្រុងហូជីមិញ

Khmerpress

(ហាណូយ)៖ ក្រសួងសុខាភិបាលវៀតណាមនៅថ្ងៃព្រហស្បតិ៍ នេះ បានប្រកាសរកឃើញករណីឆ្លងថ្មីៗនៃជំងឺកូវីដ១៩ រហូដល់១,៣១៤ករណី ដែលជាតួលេខឆ្លងប្រចាំថ្ងៃច្រើនបំផុតមិនធ្លាប់មាន សម្រាប់ប្រទេសអាស៊ានមួយនេះ។ នេះបើតាមតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Viet Nam News នៅយប់ថ្ងៃព្រហស្បតិ៍ ទី០៨ ខែកក្កដា ឆ្នាំ២០២១។

ក្នុងចំណោមករណីឆ្លងថ្មីៗខាងលើ មាន០៧នាក់ជាករណីឆ្លងនាំចូលពីក្រៅប្រទេស និង១,៣០៧នាក់ទៀត ជាករណីឆ្លងក្នុងសហគមន៍ផ្ទាល់ ហើយទីក្រុងហូជីមិញតែឯងរាប់រងចំនួន ៩១៥ករណី។

សរុបមកវិញ គិតត្រឹមថ្ងៃព្រហស្បតិ៍នេះ វៀតណាមមានករណីឆ្លងកូវីដ-១៩ សរុបនៅទូទាំងប្រទេសកើនដល់ចំនួន ២៤,៣៨៥នាក់ ក្នុងនោះស្លាប់១០៥នាក់ និងជាសះស្បើយ ៨,៩៥០៕ ផ្តល់សិទ្ធិដោយ៖ Freshnews