ភាគីថៃបង្កហេតុបាញ់ប្រហារលើកម្ពុជាមុន ធ្វើឲ្យស្ត្រីមានផ្ទៃពោះ និងប្រជាពលរដ្ឋរស់នៅតំបន់ជាប់ព្រំដែន ក្នុងភូមិសាស្ត្រខេត្តឧត្តរមានជ័យ បង្ខំចិត្តរត់ចេញពីផ្ទះសម្បែង ទៅកន្លែងសុវត្ថិភាព
(ឧត្តរមានជ័យ)៖ ការឈ្លានពាននិងបង្កហេតុបាញ់ប្រហារមកលើកម្ពុជាមុនពីសំណាក់យោធាថៃ បានបង្កការលំបាកដល់ពលរដ្ឋខ្មែរ ពិសេសបងប្អូនប្រជាពលរដ្ឋដែលរស់ជាប់ព្រំដែនកម្ពុជា-ថៃ។ ជាក់ស្តែងនៅព្រឹកថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៥នេះ បន្ទាប់ពីមានការប្រយុទ្ធគ្នារវាងយោធាកម្ពុជា-ថៃ បានបង្ខំឱ្យប្រជាពលរដ្ឋរស់នៅជាប់ព្រំដែន ក្នុងភូមិសាស្ត្រខេត្តឧត្តរមានជ័យ រួមទាំងស្ត្រីមានផ្ទៃពោះផងនោះ ត្រូវរត់គេចចេញពីផ្ទះសម្បែងកក់ក្តៅរបស់ខ្លួន ទៅរកទីទួលសុវត្ថិភាព គេចចេញពីគ្រាប់ផ្លោងរបស់ថៃ។

សូមជម្រាបថា នៅព្រឹកថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៥ ការប្រយុទ្ធគ្នារវាងកម្ពុជា និងថៃ ដែលបង្កឡើងដោយទាហានថៃ បាញ់ប្រហារមុនមកលើទាហានកម្ពុជា ដោយបង្ខំឱ្យទាហានកម្ពុជាត្រូវបាញ់តបតវិញ ដើម្បីការពារខ្លួន៕ ផ្ដល់សិទ្ធិដោយ៖ Fresh News


