ព័ត៌មានជាតិ July 25, 2025

ទាហានថៃ បុកវ៉ៃនៅប្រាសាទតាមាន់ធំយ៉ាងខ្លាំង ព្រោះចង់ចូលឈរជើង តែទ័ពយើងទប់ទល់ និងបាញ់តបវិញយ៉ាងចាស់ដៃ

Naren

(ឧត្តរមានជ័យ)៖ គិតរហូតមកដល់ម៉ោងជាង១១ព្រឹកថ្ងៃទី២៥ ខែកក្កដា ​ឆ្នាំ២០២៥នេះ ទាហានថៃ បានបុកវ៉ៃនៅប្រាសាទតាមាន់ធំយ៉ាងខ្លាំងទាំងកាំភ្លើងធន់ធ្ងន់ និងថ្មើរជើង ព្រោះចង់ចូលឈរជើង តែកងទ័ពកម្ពុជាយើង បានទប់ទល់ និងបាញ់តបវិញយ៉ាងចាស់ដៃ។

សេចក្តីរាយការណ៍ពីកងទ័ពជើងនៅជួរមុខប្រាសាទតាមាន់ធំ បានបញ្ជាក់ថា ទាហានថៃបានសម្រុកវាយចូលយ៉ាងខ្លាំងទាំងគ្រាប់ធន់ធ្ងន់ និងថ្មើរជើង តែកម្លាំងកងទ័ពយើងដែលនៅសមរភូមិ បានប្រយុទ្ធយ៉ាងអង់អាចក្លាហាន ហើយបានវាយបកទៅកងទ័ពសត្រូវវិញយ៉ាងខ្លាំងផងដែរ។

សូមជនរួមជាតិទាំងអស់ ជឿជាក់លើកងទ័ពដ៏អង់អាចក្លាហានរបស់យើង ដែលកំពុងប្រយុទ្ធតស៊ូយ៉ាងខ្លាំងនៅគ្រប់សមរភូមិទាំងអស់៕ ផ្ដល់សិទ្ធិដោយ៖ Fresh News