Khmerpress

ស្វែងរក

  • ព័ត៌មានជាតិ

    ស្ថានទូតកម្ពុជាប្រចាំសាធារណរដ្ឋកូរ៉េ នឹងមានការរៀបចំស្តង់ដាក់បង្ហាញផលិតផលខ្មែរ ស្តង់បង្អែមខ្មែរ ស្តង់បង្ហាញឈុតប្រពៃណីខ្មែរ ក្នុងកម្មវិធីបុណ្យមិត្តភាពសេអ៊ូលលើកទី ៣០

    BY Liny Chan May 8, 2026
    ស្ថានទូតកម្ពុជាប្រចាំសាធារណរដ្ឋកូរ៉េ នឹងមានការរៀបចំស្តង់ដាក់បង្ហាញផលិតផលខ្មែរ ស្តង់បង្អែមខ្មែរ ស្តង់បង្ហាញឈុតប្រពៃណីខ្មែរ ក្នុងកម្មវិធីបុណ្យមិត្តភាពសេអ៊ូលលើកទី ៣០

    កម្មវិធីបុណ្យមិត្តភាពសេអ៊ូលលើកទី ៣០ (The 30th Seoul Friendship Festival) នៅចុងសប្តាហ៍នេះ នឹងធ្វើឱ្យតំបន់ដុងដេម៉ូនផ្លាសាក្លាយជាភូមិវប្បធម៌សកលដែលពោរពេញទៅដោយម្ហូបអាហារ និងការសម្តែងសិល្បៈ ចំរុះជាតិសាសន៍ អ្នកចូលរួមអាចភ្លក់មុខម្ហូបមកពីប្រទេសជាង៧០ សាកល្បងស្លៀកឈុតប្រពៃណីនៃបណ្តាប្រទេសទាំងនោះ និងអាចសាកល្បងកម្មវិធី K- Beauty ថែមទៀតផង។

    ស្ថានទូតកម្ពុជាប្រចាំសាធារណរដ្ឋកូរ៉េ មានរៀបចំស្តង់ដាក់បង្ហាញផលិតផលខ្មែរ ស្តង់បង្អែមខ្មែរ ស្តង់បង្ហាញឈុតប្រពៃណីខ្មែរ ស្តង់បង្ហាញវិដេអូ និងរូបភាពផ្សព្វផ្សាយតំបន់ទេសចរណ៍នៃប្រទេសកម្ពុជា និងមានការសម្តែងរបាំខ្មែរ នៅក្នុងកម្មវិធីនេះផងដែរ។

    ស្ថានទូតកម្ពុជាប្រចាំសាធារណរដ្ឋកូរ៉េ ណែនាំដល់បងប្អូនពលករយើងកុំរំលងឱកាសដ៏ល្អក្នុងការទទួលបទពិសោធន៍ថ្មីនៃវប្បធម៌ចំរុះរបស់ប្រទេសជាង៧០ និងកុំភ្លេចចូលលេងស្តង់របស់ប្រទេសកម្ពុជាយើង។

    Share This Post: