ក្រសួងការពារជាតិ អំពាវនាវដល់អ្នកប្រើប្រាស់បណ្ដាញសង្គម សូមកុំបង្កើតគណនីដោយប្រើប្រាស់ឈ្មោះ និង Logo ដូចគណនីផ្លូវការរបស់ក្រសួងការពារជាតិ ដើម្បីបញ្ចៀសការភាន់ច្រឡំពីសាធារណជន
(ភ្នំពេញ)៖ ក្រសួងការពារជាតិ នៅថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២៥នេះ បានអំពាវនាវដល់អ្នកប្រើប្រាស់បណ្ដាញសង្គមហ្វេសប៊ុកនិងទិកតុកទាំងអស់ សូមកុំបង្កើតគណនីហ្វេសប៊ុកនិងទិកតុកដោយប្រើប្រាស់ឈ្មោះ និងឡូហ្គូ(Logo) ដូចគណនីផ្លូវការរបស់ក្រសួងការពារជាតិ ដើម្បីបញ្ចៀសការភាន់ច្រឡំពីសាធារណជន(ទទួលព័ត៌មានមិនត្រឹមត្រូវ និងគ្មានប្រភពច្បាស់លាស់)។

ក្រសួងការពារជាតិ សូមអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋ និងសាធារណជន ត្រូវត្រួតពិនិត្យប្រភពព័ត៌មានពិតប្រាកដពីគណនីផ្លូវការ របស់ក្រសួងការពារជាតិ។
ការអំពាវនាវបែបនេះ បានធ្វើឡើងបន្ទាប់ពីក្រសួងបានរកឃើញថា មានអ្នកប្រើប្រាស់បណ្តាញសង្គមមួយចំនួនបានបង្កើតទំព័រហ្វេសប៊ុក ឬគណនី TikTok ដោយប្រើប្រាស់ឈ្មោះ និង logo ក្រសួងការពារជាតិ៕ ផ្តល់សិទ្ធិដោយ៖Fresh News

