ការរឹតបន្តឹងការអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោកឆ្នាំ២០២៥ សមត្ថកិច្ច ពិន័យយានយន្តល្មើសច្បាប់ជាង ៤ម៉ឺនគ្រឿង
យោងតាមរបាយការណ៍ ពីគណ:កម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក បានឱ្យដឹងថា ក្នុងឆ្នាំ២០២៥ ការរឹតបន្តឹងការអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោក សមត្ថកិច្ចបានពិន័យយានយន្តល្មើសច្បាប់សរុបចំនួន ៤៧ ៣៨៨ គ្រឿង ក្នុងនោះ ទោចក្រយានយន្ត ត្រីចក្រយានយន្តចំនួន ២៨ ៤០១ គ្រឿង ស្មើនឹង ៦០% និង រថយន្តចំនួន ១៨ ៩៨៧គ្រឿង ស្នើនឹង ៤០%។ ទន្ទឹមនឹងនេះ គ្រោះថ្នាក់កើតឡើងសរុប ២ ៣៤៥លើក (យប់៥៨%) បណ្តាលឱ្យស្លាប់១ ៤៦៧នាក់ និងរបួស ៣ ២១៣នាក់ (ធ្ងន់១ ៨៦៩នាក់)។
បើគិតក្នុងឆ្នាំ២០២៥ ធៀបនឹងឆ្នាំ២០២៤ គ្រោះថ្នាក់ចរាចរណ៍ថយចុះ ៤៩៩លើក ស្មើ១៨% (២ ៣៤៥/២ ៨៤៤លើក) ចំនួនអ្នកស្លាប់ថយចុះ ៤២នាក់ ស្មើ៣% (១ ៤៦៧/១ ៥០៩នាក់) និងចំនួនអ្នករបួសថយចុះ ៥០៧នាក់ ស្មើ១៤% (៣ ២១៣/ ៣ ៧២០នាក់)។
គួរបញ្ជាក់ថា ចំនួនគ្រោះថ្នាក់ចរាចរណ៍ដែលបានកើតឡើង ចំនួនអ្នកស្លាប់និងអ្នករងរបួស មានការថយចុះ បើប្រៀបធៀបឆ្នាំ២០២៤ ទៅនឹងឆ្នាំ២០២៥ ដែលសមិទ្ធផលនេះពុំបានកើតឡើងដោយចៃដន្យនោះទេ តែកើតចេញពីកិច្ចសហការយ៉ាងប្រសើរ និងភាពសកម្មរបស់មន្ត្រីពាក់ព័ន្ធ ទាំងនៅថ្នាក់ជាតិ ថ្នាក់ក្រោមជាតិ អង្គការជាតិ អន្តរជាតិ ដៃគូអភិវឌ្ឍន៍ និងវិស័យឯកជន៕



ប្រភព៖ ក្រសួងព័ត៌មាន