ព័ត៌មានអន្តរជាតិ July 13, 2021

កំណត់ត្រាថ្មីទៀតហើយ! វៀតណាមរកឃើញអ្នកឆ្លងកូវីដ១៩ រហូតដល់ «២,៣៨៣ករណី» ក្នុងនោះ ១,៧៦៤នាក់នៅទីក្រុងហូជីមិញ

Khmerpress

(ហាណូយ)៖ ក្រសួងសុខាភិបាលវៀតណាមនៅថ្ងៃចន្ទនេះ បានប្រកាសរកឃើញករណីឆ្លងថ្មីៗនៃជំងឺកូវីដ១៩ រហូតដល់២,៣៨៣ករណី ដែលជាតួលេខឆ្លងប្រចាំថ្ងៃច្រើនបំផុតមិនធ្លាប់មាន សម្រាប់ប្រទេសអាស៊ានមួយនេះ។ នេះបើតាមតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Viet Nam News នៅយប់ថ្ងៃចន្ទ ទី១២ ខែកក្កដា ឆ្នាំ២០២១។

ក្នុងចំណោមករណីឆ្លងថ្មីៗខាងលើ មាន២,៣៧៧ជាករណីឆ្លងនៅក្នុងស្រុក និងមាន០៦នាក់ប៉ុណ្ណោះជាករណីឆ្លងនាំចូលពីក្រៅប្រទេស ហើយទីក្រុងហូជីមិញ តែឯងរាប់រងចំនួន ១,៧៦៤ករណី។

គួរបញ្ជាក់ថា នេះជាថ្ងៃទីប្រាំពីរហើយ ដែលវៀតណាមបំបែកំណត់ត្រាថ្មី ក្នុងការរកឃើញករណីឆ្លងប្រចាំថ្ងៃខ្ពស់បំផុតមិនធ្លាប់មាន។ សរុបមកវិញ គិតត្រឹមថ្ងៃចន្ទនេះ វៀតណាមមានករណីឆ្លងកូវីដ-១៩ សរុបនៅទូទាំងប្រទេសកើនជាង ៣០,០០០នាក់ ក្នុងនោះស្លាប់១១៦នាក់ និងជាសះស្បើយ ៩,៣៣១នាក់៕ ផ្តល់សិទ្ធិដោយ៖ freshnews