Khmerpress

ស្វែងរក

  • ព័ត៌មានជាតិ

    ប្រធានាធិបតីអ៊ុយក្រែន ស្នើសុំប្រព័ន្ធការពារដែនអាកាសបន្ថែម ក្នុងកិច្ចសន្ទនាទូរសព្ទជាមួយប្រធានាធិបតីបារាំង

    BY Liny Chan October 13, 2025
    ប្រធានាធិបតីអ៊ុយក្រែន ស្នើសុំប្រព័ន្ធការពារដែនអាកាសបន្ថែម ក្នុងកិច្ចសន្ទនាទូរសព្ទជាមួយប្រធានាធិបតីបារាំង

    (កៀវ)៖ ប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀ ហ្សេលេនស្គី បានស្នើសុំប្រព័ន្ធការពារដែនអាកាសបន្ថែម ក្នុងកិច្ចសន្ទនាតាមទូរសព្ទ ជាមួយប្រធានាធិបតីបារាំង លោក Emmanuel Macron កាលពីថ្ងៃអាទិត្យ ទី១២​ ខែតុលា។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP។

    លោក ហ្សេលេនស្គី បានបង្ហោះសារលើ Facebook យ៉ាងដូច្នេះថា «ខ្ញុំបានសន្ទនាជាមួយលោកប្រធានាធិបតី Emmanuel Macron ហើយខ្ញុំបានប្រាប់ទៅកាន់លោក Macron អំពីតម្រូវការចាំបាច់របស់យើង ដែលចម្បងបំផុតនោះ គឺប្រព័ន្ធការពារដែនអាកាស ហើយនិងមីស៉ីល»

    គួរបញ្ជាក់ថា ប៉ុន្មានថ្ងៃចុងក្រោយនេះ រុស្ស៉ីបានបង្កើនការវាយប្រហារលើហេដ្ឋារចនាសម្ព័ន្ធថាមពលរបស់អ៊ុយក្រែន ដោយបានធ្វើឱ្យ​ដាច់ចរន្តអគ្គិសនី សម្រាប់ប្រជាជនអ៊ុយក្រែនរាប់សែននាក់ ខណៈរដូវរងាខិតជិតចូលមកដល់។ កិច្ចប្រឹងប្រែងការទូតដើម្បីរកទីបញ្ចប់ ​សម្រាប់សង្រ្គាមដែលអូសបន្លាយរយៈពេល៣ឆ្នាំកន្លះមកនេះ បាននិងកំពុងជាប់គាំង៕ ផ្ដល់សិទ្ធិដោយ៖ Fresh News

    Share This Post: