Khmerpress

ស្វែងរក

  • ព័ត៌មានជាតិ

    កងទ័ពកម្ពុជា-ថៃ បន្តជួបគ្នាក្រោមក្រសែភ្នែកអ្នកសង្កេតការណ៍អាស៊ាន ជជែកលើការកែសម្រួលអាវុធចេញពីតំបន់ជម្លោះ

    BY Naren October 31, 2025
    កងទ័ពកម្ពុជា-ថៃ បន្តជួបគ្នាក្រោមក្រសែភ្នែកអ្នកសង្កេតការណ៍អាស៊ាន ជជែកលើការកែសម្រួលអាវុធចេញពីតំបន់ជម្លោះ

    (ឧត្តរមានជ័យ)៖ នៅព្រឹកថ្ងៃសុក្រ ទី៣១ ខែតុលា ឆ្នាំ២០២៥នេះ កងទ័ពនៃយោធភូមិភាគទី៤ របស់កម្ពុជា និងកងទ័ពនៃយោធភូមិភាគ២របស់ថៃ កម្រិតលេខាធិការដ្ឋាន បានជួបប្រជុំគ្នានៅច្រកព្រំដែនអូរស្មាច់ ខេត្តឧត្តរមានជ័យ ដែលជាច្រកព្រំដែនកម្ពុជា-ថៃ។ កិច្ចប្រជុំនេះ បានការអញ្ជើញចូលរួមពីសំណាក់អ្នកសង្កេតការណ៍អាស៊ានផងដែរ។

    យោងតាមព័ត៌មាន បានឱ្យដឹងថា ក្រៅពីការប្រជុំរវាងលេខាធិការដ្ឋាននាព្រឹកនេះហើយ នៅពេលរសៀលអាចនឹងមានការប្រជុំកម្រិតមេភូមិភាគផងដែរ។ កិច្ចប្រជុំនេះ នឹងជជែកផ្តោតជាសំខាន់លើការកែសម្រួលអាវុធធុនធ្ងន់នៃប្រទេសទាំងពីរចេញពីតំបន់ជម្លោះរវាងគ្នា។

    កិច្ចប្រជុំនេះ ធ្វើឡើងស្របតាមសេចក្តីថ្លែងការណ៍រួមស្តីពីសន្តិភាពរវាងកម្ពុជា-ថៃ កាលពីថ្ងៃទី២៦ ខែតុលា នៅទីក្រុងកូឡាឡាំពួរ ប្រទេសម៉ាឡេស៊ី ចុះហត្ថលេខាដោយសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា លោក អនុទីន ចាន់វីរៈគុល នាយករដ្ឋមន្ត្រីថៃ លោក ដូណាល់ ត្រាំ ប្រធានាធិបតីអាមេរិក និង លោក អាន់វ៉ា អ៉ីប្រាហ៊ីម នាយករដ្ឋមន្ត្រីម៉ាឡេស៊ី និងជាប្រធានអាស៊ាន៕ ផ្ដល់សិទ្ធិដោយ៖ Fresh News

    Share This Post: