ជំនួបរវាង មេយោធភូមិភាគ៤កម្ពុជា និងភូមិភាគ២របស់ថៃ បានបញ្ចប់ហើយ
(ឧត្តរមានជ័យ)៖ ក្រោយជួបពិភាក្សាប្រមាណកន្លះម៉ោង ជំនួបមេយោធភូមិភាគ៤កម្ពុជា ជាមួយមេបញ្ជាការភូមិភាគ២ របស់ថៃ ដែលពិភាក្សាអំពីការកែសម្រួលអាវុធធុនធ្ងន់ចេញពីតំបន់ជម្លោះ បានបញ្ចប់ហើយ នៅម៉ៅងជិត៤រសៀល ថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២៥នេះ។ ចំណែកលទ្ធផលយ៉ាងណា មិនទាន់ប្រកាសនៅឡើយទេ។

ក្នុងជំនួបនេះ ភាគីកម្ពុជាដឹកនាំដោយ ឧត្តមសេនីយ៍ឯក ពៅ ហេង មេបញ្ជាការយោធភូមិភាគទី៤របស់កម្ពុជា និងឧត្តមសេនីយ៍ទោ វីរ៉ាក់យុទ្ធ រ៉ាក់ស៊ីន មេបញ្ជាការយោធភូមិភាគទី២របស់ថៃ៕ ផ្ដល់សិទ្ធិដោយ៖ Fresh News










