ព័ត៌មានជាតិ November 22, 2025

អ្នកនាំពាក្យក្រសួងពាណិជ្ជកម្ម៖ ការផលិតទំនិញនៅកម្ពុជា បានកើនឡើងទ្វេដង ឈានទៅជំនួសជាបណ្តើៗនូវទំនិញនាំចូលពីថៃ

Liny Chan

(ភ្នំពេញ)៖ លោក ប៉ែន សុវិជាតិ រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងពាណិជ្ជកម្ម បានឱ្យដឹងថា ក្រោយមានជម្លោះព្រំដែនរវាងកម្ពុជានិងថៃ ហើយប្រជាជនកម្ពុជាចាប់ផ្តើមពហិការឈប់ប្រើប្រាស់ទំនិញថៃ បានធ្វើឱ្យការផលិតទំនិញរបស់សហគ្រាសក្នុងស្រុកបានកើនឡើងទ្វេរដង។

លោកបញ្ជាក់ថា បើពិនិត្យទៅលើមុខទំនិញចាំបាច់នីមួយៗ និង​​ភាពដែលអាចរកបាននូវមុខទំនិញថ្មីៗនៅលើទីផ្សារ បានបង្ហាញការផលិតទំនិញនៅកម្ពុជាមានកំណើនខ្លាំង ​ដែលចាប់ពីការផលិតរបស់សហគ្រាសខ្នាតតូចទៅដល់សហគ្រាសធំ ដោយបានផលិតទំនិញដែលមានគុណភាព និងសំបកវេចខ្ចប់ល្

លោក ប៉ែន សុវិជាតិ លើកឡើងបែបនេះ ធ្វើឡើងក្នុងកម្មវិធី ​សន្និសីទព័ត៌មាន ស្ដីពី ការរៀបចំ «ព្រឹត្តិការណ៍ពិព័រណ៍ពាណិជ្ជកម្មកម្ពុជាលើកទី១៨ ក្រោមមូលបទ ​៖យុគសម័យថ្មីនៃពាណិជ្ជកម្ម៖ បង្កើនកិត្យានុភាពផលិតផលក្នុងស្រុក» នាថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២៥។

សូមស្តាប់ការលើកឡើងលម្អិតរបស់ លោក ប៉ែន សុវិជាតិ តាមរយៈលីងខាងក្រោម៖

https://www.facebook.com/plugins/video.php?href=https%3A%2F%2Fwww.facebook.com%2Freel%2F1525808348667220%2F%3Frdid%3Dhe4v07hqI8rHSDSm%26share_url%3Dhttps%253A%252F%252Fwww.facebook.com%252Fshare%252Fv%252F1Br1jov7Yf%252F&show_text=0&width=780&autoplay=false&height=440&mute=0