Khmerpress

ស្វែងរក

  • ព័ត៌មានជាតិ

    បណ្តាញក្រុមហ៊ុនផលិតស្បែកជើងយីហោល្បីៗលំដាប់ពិភពលោក សហការជួយផ្សព្វផ្សាយសក្តានុពលទេសចរណ៍ និងសភាពការណ៍ពិតកម្ពុជា ដល់អ្នកបញ្ជាទិញរបស់ខ្លួន

    BY Liny Chan November 24, 2025
    បណ្តាញក្រុមហ៊ុនផលិតស្បែកជើងយីហោល្បីៗលំដាប់ពិភពលោក សហការជួយផ្សព្វផ្សាយសក្តានុពលទេសចរណ៍ និងសភាពការណ៍ពិតកម្ពុជា ដល់អ្នកបញ្ជាទិញរបស់ខ្លួន

    (ភ្នំពេញ)៖ លោក ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍បានអនុញ្ញាតជូនលោក Joseph Lin ប្រធានក្រុមហ៊ុន HQ Footwear (Cambodia) Co., Ltd. និងសហការី ចូលជួបសម្ដែងការគួរសម និងពិភាក្សា ពីកិច្ចសហប្រតិបត្តិការលើវិស័យទេសចរណ៍ នៅថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២៥ នាទីស្តីការក្រសួងទេសចរណ៍។

    ក្នុងជំនួប ភាគីក្រុមហ៊ុន សន្យាចូលរួមចំណែកឱ្យសកម្មក្នុងការជួយផ្សព្វផ្សាយសក្តានុពលទេសចរណ៍ និងកាលានុវត្តន៍ភាពវិនិយោគកម្ពុជា ជាពិសេសគឺកត្តាសុខសន្តិភាព សិ្ថរភាពនយោបាយ សណ្តាប់ធ្នាប់សាធារណៈល្អប្រសើរ ការរីកចំរើនគ្រប់វិស័យ យន្តការលើកទឹកចិត្ត និងការធានាដល់វិនិយោគិន ក្រោមការដឹកនាំដ៏ត្រឹមត្រូវ និងប្រកបដោយការគតិបណ្ឌិតរបស់រាជរដ្ឋាភិបាលកម្ពុជា ទៅដល់បណ្តាញវិនិយោគរបស់ខ្លួននៅប្រទេសចិន និងជុំវិញពិភពលោក ពិសេសដល់អ្នកបញ្ជាទិញរបស់ខ្លួន។

    ឆ្លៀតក្នុងឱកាសនោះ លោករដ្ឋមន្រ្តី បានកោតសរសើរ វាយតម្លៃខ្ពស់ និងថ្លែងអំណរគុណដ៏ជ្រាលជ្រៅចំពោះគំនិតផ្តួចផ្តើមដ៏ល្អរបស់ក្រុមហ៊ុន និងស្នើឱ្យក្រុមហ៊ុន ជួយសហការផ្តល់ព័ត៌មានពិតៗ ពីកម្ពុជា ក៏ដូចជាពិនិត្យពិចារណារៀបចំការឈប់សម្រាកប្រចាំរបស់បុគ្គលិក និងថ្នាក់ដឹកនាំរបស់ក្រុមហ៊ុននៅប្រទេសកម្ពុជា។

    ការរៀបចំដំណើររបស់អ្នកបញ្ជាទិញ មកទស្សនាស្វែងយល់ពីសភាពការណ៍ពិត ការរីកចំរើនគ្រប់វិស័យ សក្តានុពលទេសចរណ៍ដ៏សំបូរបែប និងបទពិសោធន៍បដិសណ្ឋារកិច្ចដ៏កក់ក្តៅរបស់ប្រជាជនកម្ពុជា៕ ផ្ដល់សិទ្ធិដោយ៖ Fresh News

    Share This Post: