Khmerpress

ស្វែងរក

  • ព័ត៌មានជាតិ

    រដ្ឋបាលលោក ត្រាំ បញ្ជាឱ្យពិនិត្យឡើងវិញលើគោលនយោបាយជនភៀសខ្លួន ដែលដាក់ចេញជំនាន់លោក បៃដិន

    BY Liny Chan November 25, 2025
    រដ្ឋបាលលោក ត្រាំ បញ្ជាឱ្យពិនិត្យឡើងវិញលើគោលនយោបាយជនភៀសខ្លួន ដែលដាក់ចេញជំនាន់លោក បៃដិន

    (វ៉ាស៉ីនតោន)៖ យោងតាមលិខិតផ្ទៃក្នុងរបស់រដ្ឋាភិបាល ដែល Reuters ទទួលបាន រដ្ឋបាលប្រធានាធិបតី ដូណាល់ ត្រាំ បានបញ្ជាឱ្យមានការពិនិត្យឡើងវិញយ៉ាងទូលំទូលាយ លើជនភៀសខ្លួនទាំងអស់ដែលចូលមកសហរដ្ឋអាមេរិក ក្រោមអាណត្តិដឹកនាំដោយអតីតប្រធានាធិបតី ចូ បៃដិន។ នេះបើយោងតាមការចេញផ្សាយនៅថ្ងៃអង្គារ ទី២៥ ខែវិច្ឆិកា ឆ្នាំ ២០២៥។

    បទបញ្ជានេះ នឹងអនុវត្តចំពោះជនភៀសខ្លួនប្រហែល ២៣៣ ០០០នាក់ ដែលចូលមកចន្លោះថ្ងៃទី២០ ខែមករា ឆ្នាំ ២០២១ រហូតដល់ថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ ២០២៥។ បទបញ្ជាដែលចុះហត្ថលេខាដោយប្រធានទីភ្នាក់ងារផ្តល់សញ្ជាតិ និងសេវាអន្តោប្រវេសន៍ លោក Joe Edlow ក៏បានបញ្ជាឱ្យផ្អាកដំណើរការពាក្យសុំស្នាក់នៅអចិន្ត្រៃយ៍សម្រាប់ជនភៀសខ្លួន ក្រោមអាណត្តិរបស់លោក បៃដិន ផងដែរ។ តាមបទបញ្ជារបស់ទីភ្នាក់ងារផ្តល់សញ្ជាតិ និងសេវាអន្តោប្រវេសន៍អាមេរិក (USCIS) ចុះថ្ងៃទី២១ ខែវិច្ឆកា USCIS នឹងឈប់ផ្តល់ឋានៈជនភៀសខ្លួន សម្រាប់អ្នកដែលមានរួចហើយ នៅក្នុងសហរដ្ឋអាមេរិក ប្រសិនបើពួកគេ ត្រូវបានរកឃើញថា មិនបំពេញតាមលក្ខណៈវិនិច្ឆ័យ។ បទបញ្ជានេះអះអាងថា រដ្ឋបាលលោក បៃដិន ផ្តល់អាទិភាពក្នុងបរិមាណលើសលប់ពេក។

    គួរបញ្ជាក់ថា វិធានការដែលមិនធ្លាប់មានពីមុនមក អាចនឹងសើរើឡើងវិញ លើមនុស្សរាប់ពាន់នាក់ ដែលស្វែងរកការការពារពីសហរដ្ឋអាមេរិក៕ ផ្ដល់សិទ្ធិដោយ៖ Fresh News

    Share This Post: