Khmerpress

ស្វែងរក

  • ព័ត៌មានជាតិ

    អង្គរក្សស៉ីវិល ២នាក់របស់ឧកញ៉ា ធាង ទ្រី ទទួលស្គាល់កំហុស និងសុំទោសមហាជនជាសាធារណៈ, ស្នងការសម្រេចឲ្យត្រឡប់ទៅវិញ ជាមួយកិច្ចសន្យាបញ្ឈប់សកម្មភាព

    BY Liny Chan November 26, 2025
    អង្គរក្សស៉ីវិល ២នាក់របស់ឧកញ៉ា ធាង ទ្រី ទទួលស្គាល់កំហុស និងសុំទោសមហាជនជាសាធារណៈ, ស្នងការសម្រេចឲ្យត្រឡប់ទៅវិញ ជាមួយកិច្ចសន្យាបញ្ឈប់សកម្មភាព

    (ភ្នំពេញ)៖ អង្គរក្សស៊ីវិលទាំង២នាក់របស់ឧកញ៉ា ធាង ទ្រី ត្រូវបានលោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង នណិងជាស្នងការនគរបាលរាជធានីភ្នំពេញ សម្រេចឲ្យធ្វើកិច្ចសន្យាអប់រំបញ្ឈប់សកម្មភាពទាំងនេះ រួចអនុញ្ញាតឲ្យត្រឡប់ទៅវិញ។

    ការធ្វើកិច្ចសន្យាអប់រំនេះ បន្ទាប់ពីពួកគេទទួលស្គាល់កំហុស និងបានចេញវីដេអូសុំទោសជាសាធារណ: និងសុំឲ្យមហាជនលើកលែងទោស។ អ្នកទាំង២នាក់ រួមមាន ឈ្មោះ យឿង វិចិត្រ អាយុ២៩ឆ្នាំ និងឈ្មោះ ឡូត សាន់ថុន អាយុ៣២ឆ្នាំ។

    ជាមួយគ្នានេះ លោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ បានសង្កត់ធ្ងន់ថា ក្នុងករណីពួកគេទាំងពីរនាក់ ប្រព្រឹត្តទង្វើមិនគួរគប្បីបែបនេះម្ដងទៀត នឹងត្រូវសមត្ថកិច្ចឃាត់ខ្លួន ហើយអនុវត្តតាមផ្លូវច្បាប់ ដោយគ្មានការលើកលែង៕ ផ្ដល់សិទ្ធិដោយ៖ Fresh News

    Share This Post: