Khmerpress

ស្វែងរក

  • ព័ត៌មានជាតិ

    នាវាទេសចរណ៍​ WESTERDAM ​ដែលដឹកភ្ញៀវទេសចរជិត២ពាន់នាក់ មាន ៤២ សញ្ជាតិ ចូលចតនៅកំពង់ផែស្វយ័តក្រុងព្រះសីហនុ ដើម្បីទស្សនាកម្ពុជា រយៈពេល ១ថ្ងៃ

    BY Liny Chan November 27, 2025
    នាវាទេសចរណ៍​ WESTERDAM ​ដែលដឹកភ្ញៀវទេសចរជិត២ពាន់នាក់ មាន ៤២ សញ្ជាតិ ចូលចតនៅកំពង់ផែស្វយ័តក្រុងព្រះសីហនុ ដើម្បីទស្សនាកម្ពុជា រយៈពេល ១ថ្ងៃ

    (ព្រះសីហនុ)៖ នាវាទេសចរណ៍ ឈ្មោះ WESTERDAM សញ្ជាតិ HOLLAND បានដឹកភ្ញៀវទេសចជិត២ពាន់នាក់ រួមនឹង​នាវិក​ចំនួន ៨០០នាក់ ថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០២៥ នេះបានចូលចតនៅកំពង់ផែស្វយ័តក្រុងព្រះសីហនុដោយសុវត្ថិភាព ​ក្នុងគោលដៅមកទស្សនា ប្រទេសកម្ពុជា រយៈពេល ១ ថ្ងៃ បន្ទាប់ពីចេញដំណើរមកពីប្រទេសថៃ។

    ​នាវាទេសចរណ៍ ឈ្មោះ WESTERDAM សញ្ជាតិ HOLLAND ​មានប្រវែងបណ្តោយ ២៨៥,២២ ម៉ែត្រ ប្រវែងទទឹង ៣២,២០ ម៉ែត្រ ជម្រៅ ៨,១០ ម៉ែត្រ។ នាវាទេសចរណ៍នេះ មាននាវិកសរុបចំនួន ៨០០ នាក់ ក្នុងនោះស្រី ១៦០ នាក់​ មាន ៣៨ សញ្ជាតិ។ ​ព្រមទាំងមានភ្ញៀវទេសចរណ៍សរុបចំនួន ១,៨៩៦ នាក់ (ស្រី ១,០២២ នាក់) មាន ៤២ សញ្ជាតិ។

    ចំនួនសញ្ជាតិដែលមានភ្ញៀវច្រើនជាងគេ គឺសហរដ្ឋអាមេរិក ដែលមានចំនួន៦២៣ នាក់​ និងអូស្រ្តាលីមានចំនួន៥៣៩ នាក់​។ នាវាទេសចរណ៍នេះ នឹងចាកចេញទៅប្រទេសម៉ាឡេស៊ី នៅវេលាម៉ោង ១៩:០០ នាទី នៅថ្ងៃដដែល​៕ ផ្ដល់សិទ្ធិដោយ៖ Fresh News

    Share This Post: