Khmerpress

ស្វែងរក

  • ព័ត៌មានជាតិ

    អ្នកជំនាញសេដ្ឋកិច្ច៖ ការបិទច្រកជាឯកតោភាគីរបស់ថៃ ជះឥទ្ធិពលមិនល្អ ដល់ការតភ្ជាប់ខ្សែច្រវាក់ផលិតកម្មក្នុងតំបន់ ធ្វើឱ្យភាពទាក់ទាញរបស់ថៃធ្លាក់ចុះ តែហុចផលល្អសម្រាប់កម្ពុជា

    BY Liny Chan November 28, 2025
    អ្នកជំនាញសេដ្ឋកិច្ច៖ ការបិទច្រកជាឯកតោភាគីរបស់ថៃ ជះឥទ្ធិពលមិនល្អ ដល់ការតភ្ជាប់ខ្សែច្រវាក់ផលិតកម្មក្នុងតំបន់ ធ្វើឱ្យភាពទាក់ទាញរបស់ថៃធ្លាក់ចុះ តែហុចផលល្អសម្រាប់កម្ពុជា

    (ភ្នំពេញ)៖ លោកបណ្ឌិត ឆេង គឹមឡុង ប្រធានវិទ្យាស្ថានចក្ខុវិស័យអាស៊ី (AV) បានលើកឡើងថា ការបិទច្រកដោយអត្តនោម័តជាឯកតោភាគីរបស់ថៃ បានជះឥទ្ធិពលមិនល្អ ដល់ការតភ្ជាប់ខ្សែច្រវ៉ាក់ផលិតកម្ម ក្នុងតំបន់អាស៊ាន និងអាស៊ីប៉ាស៊ីហ្វិក និងធ្វើឱ្យភាពទាក់ទាញរបស់ថៃធ្លាក់ចុះ តែហុចផលល្អសម្រាប់ប្រទេសកម្ពុជា។

    ការលើកឡើងបែបនេះ ធ្វើឡើងក្នុងឱកាសដែល លោកបណ្ឌិត ឆេង គឹមឡុង អញ្ជើញចូលរួម ក្នុងកិច្ចពិភាក្សាលើប្រធានបទ៖ «បញ្ហា​របស់ថៃ​បច្ចុប្បន្ន​ បង្ហាញ​ឱកាស​អ្វី​ខ្លះ​សម្រាប់​សេដ្ឋកិច្ច​កម្ពុជា?» ក្នុងកម្មវិធី FRESH BUSINESS។

    លោកបណ្ឌិត ឆេង គឹមឡុង បានបញ្ជាក់យ៉ាងដូច្នេះថា «ការបិទច្រកដោយអត្តនោម័ត ដោយឯកតោភាគី ដោយភាគីថៃនេះ គឺជាសញ្ញាមួយមិនល្អនោះទេ សម្រាប់ការតភ្ជាប់នៃខ្សែច្រវ៉ាក់ផលិតកម្ម ក្នុងតំបន់អាស៊ាន និងតំបន់អាស៊ីប៉ាស៊ីហ្វិក កត្ដាទាំងអស់នេះ រួមផ្សំទាំងការធ្លាក់ចុះនៃសេដ្ឋកិច្ចប្រទេសថៃ»៕ ផ្ដល់សិទ្ធិដោយ៖ Fresh News

    Share This Post: