អាវុធហត្ថលើផ្ទៃប្រទេស នឹងធ្វើសន្និសីតកាសែត នៅថ្ងៃទី១ ខែធ្នូ បង្ហាញពីតួនាទីភារកិច្ច និងការទទួលខុសត្រូវ
(ភ្នំពេញ)៖ អ្នកនាំពាក្យកងរាជអាវុធហត្ថលើផ្ទៃប្រទេស នៅថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២៥នេះ បានឲ្យដឹងថា កងរាជអាវុធហត្ថ នឹងរៀបចំសន្និសីទសារព័ត៌មាន ស្តីពីការទទួលខុសត្រូវក្នុងការអនុវត្តតួនាទី ភារកិច្ច និងគោលជំហរការពារស្ថាប័នកងរាជអាវុធហត្ថ តាមផ្លូវច្បាប់ ដែលស្ថាប័ននេះត្រូវបានបង្កើតឡើងដោយក្រឹត្យចុះថ្ងៃទី១៤ ខែកក្កដា ឆ្នាំ១៩៩៣ និងអនុក្រឹត្យលេខ៧៧ អនក្រ ចុះថ្ងៃទី២១ ខែធ្នូ ឆ្នាំ១៩៩៤ ស្តីពីភារកិច្ចនិងរចនាសម្ព័ន្ធទូទៅនៃកងរាជអាវុធហត្ថ។
សន្និសីទសារព័ត៌មាននេះ នឹងប្រព្រឹត្តទៅនៅវេលាព្រឹកម៉ោង៩និង០០នាទីថ្ងៃទី១ ខែធ្នូ ឆ្នាំ២០២៥ ទីតាំងបញ្ជាការដ្ឋានកងរាជអាវុធហត្ថលើផ្ទៃប្រទេស។
សូមអ្នកសារព័ត៌មានចូលរួម និងទំនាក់ទំនងលេខទូរស័ព្ទ 0888234568៕ ផ្ដល់សិទ្ធិដោយ៖ Fresh News

