ព្រះមហាក្សត្រ ប្រោសព្រះរាជទានព្រះរាជទ្រព្យ ជូនដល់រាជរដ្ឋាភិបាល ចំនួន១០ម៉ឺនដុល្លារ សម្រាប់ជួយដល់កងទ័ពសមរភូមិជួរមុខ ព្រំដែនកម្ពុជា-ថៃ
(ភ្នំពេញ)៖ ព្រះករុណា ជាអម្ចាស់ជីវិតលើត្បូង ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ព្រះអង្គសព្វព្រះរាជហឫទ័យ ប្រោសព្រះរាជទាន ព្រះរាជទ្រព្យជូនដល់រាជរដ្ឋាភិបាល ចំនួន១០០,០០០ដុល្លារអាមេរិក (១០ម៉ឺនដុល្លារ) សម្រាប់ជាព្រះរាជូបត្ថម្ភដ៏ឧត្តុង្គឧត្តម ជួយដល់កងទ័ពសមរភូមិជួរមុខ ព្រំដែនកម្ពុជា-ថៃ។

នេះបើតាមលិខិត របស់សម្ដេចមហាមន្ដ្រី គុយ សុផល ឧបនាយករដ្ឋមន្ដ្រី និងជារដ្ឋមន្ដ្រីក្រសួងព្រះបរមរាជរាំង ផ្ញើជូនសម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានក្រុមឧត្ដមប្រឹក្សាផ្ទាល់ ព្រះមហាក្សត្រ ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២៥៕ ផ្ដល់សិទ្ធដោយ៖ Fresh News
