Khmerpress

ស្វែងរក

  • ព័ត៌មានជាតិ

    UNESCO ជំរុញកិច្ចការពារសម្បត្តិបេតិភណ្ឌវប្បធម៌ នៅចំពោះមុខជម្លោះប្រដាប់អាវុធរវាងកម្ពុជា និងថៃ

    BY Liny Chan December 11, 2025
    UNESCO ជំរុញកិច្ចការពារសម្បត្តិបេតិភណ្ឌវប្បធម៌ នៅចំពោះមុខជម្លោះប្រដាប់អាវុធរវាងកម្ពុជា និងថៃ

    (យូនីស្កូ)៖ អង្គការ UNESCO បានបង្ហាញការព្រួយបារម្ភខ្លាំងជុំវិញការផ្ទុះឡើងជាថ្មីនូវភាពតានតឹងរវាងកម្ពុជា និងថៃ ក្នុងនោះរួមមានទាំងជម្លោះនៅក្បែរតំបន់ប្រាសាទព្រះវិហាររបស់កម្ពុជា ដែលជាសម្បត្តិ​បេតិកភណ្ឌ​ពិភពលោកមួយរបស់អង្គការ UNESCO។ UNESCO អំពាវនាវឱ្យមានការការពារជាបន្ទាន់សម្បត្តិវប្បធម៌ក្នុងតំបន់នៅគ្រប់ទម្រង់ទាំងអស់។

    UNESCO សូមរំឮកដល់គ្រប់ភាគីទាំងអស់អំពីកាតព្វកិច្ចរបស់ពួកគេ និងការប្ដេជ្ញាចិត្តគោរពច្បាប់អន្តរជាតិ ជាពិសេសគឺអនុសញ្ញាទីក្រុងឡាអេឆ្នាំ១៩៥៤ ស្ដីពីការការពារសម្បត្តិវប្បធម៌ ក្នុងគ្រាមានជម្លោះផ្ទុះប្រដាប់អាវុធ និងអនុសញ្ញាឆ្នាំ១៩៧២ ពាក់ព័ន្ធនឹងការការពារវប្បធម៌បេតិភណ្ឌពិភពលោក និងធម្មជាតិ។ អង្គការ UNESCO នឹងបន្តតាមដានស្ថានភាពនៃតំបន់សម្បត្តិ​បេតិកភណ្ឌវប្បធម៌ នៅក្នុងតំបន់ ជាមួយការធានានូវកិច្ចគាំពារ របស់ខ្លួន។ ដូច្នេះ UNESCO បានជូនដំណឹងទៅដល់ភាគីពាក់ព័ន្ធទាំងអស់អំពីកូអរដោណេភូមិសាស្ត្រនៃទីតាំងដែលមានក្នុងបញ្ជីសម្បត្តិបេតិភណ្ឌពិភពលោក ព្រមទាំងទីតាំងសំខាន់ៗរបស់ជាតិ ក្នុងគោលបំណងបញ្ចៀសរាល់ការខូចខាត។

    UNESCO ត្រៀមខ្លួនជាស្រេចដើម្បីផ្ដល់ជំនួយបច្ចេកទេសចាំបាច់នានា សំដៅធានាការការពារទ្រព្យសម្បត្តិវប្បធម៌ និងអនុវត្តរាល់វិធានការចាំបាច់នានាដើម្បីថែរក្សាការពារឱ្យបានឆាប់តាមដែលអាចធ្វើទៅបាន៕ ផ្ដល់សិទ្ធិដោយ៖ Fresh News

    Share This Post: