ព័ត៌មានជាតិ December 13, 2025

BREAKING: រដ្ឋមន្ត្រីការពារជាតិថៃ ចេញមកបញ្ជាក់ថា មិនមានបទឈប់បាញ់នោះទេ ដែលទង្វើបែបនេះក៏បង្ហាញពីការមិនគោរពច្បាប់ និងកិច្ចព្រមព្រៀងជាមួយនាយករដ្ឋមន្រ្តីម៉ាឡេស៊ីនោះឡើយ

Liny Chan

(បាងកក)៖ រដ្ឋមន្ត្រីការពារជាតិថៃ លោក Natthapol Nakpanich បាននិយាយនៅថ្ងៃសៅរ៍ ទី១៣ ខែធ្នូនេះថារដ្ឋាភិបាលថៃមិនបានចេញបញ្ជាបទឈប់បាញ់ទៅកាន់យោធានោះទេ និងបានបញ្ជាក់ថានឹងមិនមានបទឈប់បាញ់ឡើយ រហូតទាល់តែកម្ពុជាបញ្ឈប់សកម្មភាពអរិភាពរបស់ខ្លួនទាំងស្រុង។

ទង្វើនិងពាក្យសម្តីរបស់រដ្ឋមន្រ្តីក្រសួងការពារជាតិនេះ បង្ហាញពីការមិនគោរពច្បាប់ និងកិច្ចព្រមព្រៀងជាមួយនាយករដ្ឋមន្រ្តីម៉ាឡេស៊ីនោះឡើយ ហើយទង្វើបែបនេះក៏បង្ហាញពីជនល្មោភសង្រ្គាមរបស់ភាគីថៃផងដែរ៕ ផ្ដល់សិទ្ធិដោយ៖ Fresh News