BREAKING: គិតត្រឹមម៉ោងជាង១០ព្រឹកនេះសមរភូមិថ្មដា ខេត្តពោធិ៍សាត់ មានភាពស្ងប់ស្ងាត់ ក្រោយថៃផ្លោងចូលដីកម្ពុជាតាំងពីវេលាទាបភ្លឺ
(ព្រំដែន)៖ គិតត្រឹមម៉ោងជាង១០ព្រឹក ថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២៥នេះ សមរភូមិថ្មដា ស្រុកវាលវែង ខេត្តពោធិ៍សាត់ មានភាពស្ងប់ស្ងាត់ បន្ទាប់ពីកាលវេលាទាបភ្លឺយោធាថៃបានបាញ់ផ្លោងនៅតំបន់ច១។

បើទោះបីជាយ៉ាងណា កងកម្លាំងកម្ពុជា បន្ដមានការប្រុងប្រយ័ត្នខ្ពស់បំផុត ដើម្បីឆ្លើយតបការពារដែនអធិបតេយ្យ និងបូរណភាពទឹកដី ប្រឆាំងការឈ្លានពានរបស់យោធាថៃ៕
ប្រភព៖ Fresh News
