ព័ត៌មានជាតិ
BREAKING: លោក ដូណាល់ ត្រាំ អះអាងថា ថៃជាអ្នកចាប់ផ្តើមសង្រ្គាមឡើងវិញជាមួយកម្ពុជា
BY Liny Chan
December 23, 2025
(វ៉ាស៊ីនតោន)៖ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បាននិយាយថាលោកបានដោះស្រាយបញ្ចប់សង្រ្គាមចំនួន៨ ក្នុងនោះរួមមានទាំងរវាងថៃ និងកម្ពុជា។ ឆ្លើយតបទៅនឹងសំណួរបស់ អ្នកសារព័ត៌មាន លោក ត្រាំ បានគូសបញ្ជាក់ដូច្នេះថា «ខ្ញុំបានដោះស្រាយបញ្ចប់សង្រ្គាមចំនួន៨។ ឥរិយាបថរបស់ថៃចាប់ផ្ដើមល្អប្រសើរឡើងវិញ។ ដូចដែលអ្នកទាំងអស់គ្នាដឹងបន្ទាប់ពីពួកគេ (ថៃ) បានចាប់ផ្ដើមសង្រ្គាមឡើងវិញជាមួយកម្ពុជា។ ពួកគេ (ថៃ និងកម្ពុជា) បានចាប់ផ្ដើមសង្រ្គាមជាថ្មី។ ប៉ុន្តែខ្ញុំគិតថាលោក Marco យើងត្រៀមខ្លួនជាស្រេចដើម្បីបញ្ចប់សង្រ្គាមរវាងថៃ និងកម្ពុជា។ ដូច្នេះយើងបានដោះស្រាយបញ្ចប់សង្រ្គាមចំនួន៨៕ ផ្ដល់សិទ្ធិដោយ៖ Fresh News
