BREAKING: ព្រឹកនេះ ទាហានឈ្លានពានសៀម បន្ដបាញ់សង្គ្រប់ខ្លាំងនៅមុខប្រាសាទព្រះវិហារ និងភ្នំខ្មោច, កម្លាំងកម្ពុជាបាញ់ស្រោច BM21 ប្រឆាំងការឈ្លានពានរបស់សៀម
(ព្រំដែន)៖ គិតត្រឹមម៉ោងជាង១០ព្រឹក ថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០២៥នេះ ទាហានឈ្លានពានរបស់សៀម បានបន្ដសកម្មភាពបាញ់សង្គ្រប់ខ្លាំងនៅមុខប្រាសាទព្រះវិហារ និងភ្នំខ្មោច ដើម្បីឈ្លានពានដែនអធិបតេយ្យ និងបូរណភាពទឹកដីរបស់កម្ពុជា។

កម្លាំងកម្ពុជា បានប្រើប្រាស់ BM21 ដោយបាញ់ស្រោចទៅកាន់មូលដ្ឋានទ័ពរបស់ទាហានសៀម និងកម្លាំងថ្មើរជើងរបស់សៀម ដើម្បីប្រឆាំងទប់ទល់ និងការពារបូរណភាពទឹកដីពីការឈ្លានពាន៕ ផ្ដល់សិទ្ធិដោយ៖ Fresh News
