Khmerpress

ស្វែងរក

  • ព័ត៌មានជាតិ

    ក្រសួងអប់រំ៖ សាលារៀនបណ្ដោះអាសន្ន នៅជំរំភៀសសឹកខេត្តឧត្ដរមានជ័យ បានចាប់ផ្តើមដំណើរការ នៅព្រឹកថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០២៥នេះ

    BY Liny Chan December 30, 2025
    ក្រសួងអប់រំ៖ សាលារៀនបណ្ដោះអាសន្ន នៅជំរំភៀសសឹកខេត្តឧត្ដរមានជ័យ បានចាប់ផ្តើមដំណើរការ នៅព្រឹកថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០២៥នេះ

    (ឧត្តរមានជ័យ)៖ ក្រសួងអប់រំ យុវជន និងកីឡា បានបញ្ជាក់ឱ្យដឹងថា សាលារៀនបណ្ដោះអាសន្ននៅជំរំភៀសសឹកខេត្តឧត្ដរមានជ័យ បានចាប់ផ្តើមដំណើរការបង្រៀន និងរៀនហើយ នៅព្រឹកថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០២៥នេះ។

    ក្រសួងអប់រំ ក៏បានអំណរគុណដល់សប្បុរសជន និងក្រុមការងារពាក់ព័ន្ធទាំងអស់ដែលបានខិតខំប្រឹងប្រែងក្នុងការបន្តរៀបចំសាលារៀនបណ្ដោះសន្ន នៅជំរំភៀសសឹកទាំង៣នៅខេត្តឧត្ដរមានជ័យ ដែលគ្រោងនឹងបញ្ចប់ការរៀបចំនៅសប្តាហ៍នេះ ដើម្បីឱ្យសិស្សានុសិស្សបន្តការរៀនសូត្រ៕ ផ្ដល់សិទ្ធិដោយ៖ Fresh News

    Share This Post: