ព័ត៌មានជាតិ December 30, 2025

CMAC អំពាវនាវដល់ពលរដ្ឋជាជនភៀសសឹក ដែលវិលត្រឡប់ទៅលំនៅដ្ឋានវិញ កុំចូលតំបន់ដែលសង្ស័យថា មានសំណល់គ្រាប់យុទ្ធភណ្ឌមិនទាន់ផ្ទុះ

Liny Chan

(ភ្នំពេញ)៖ មជ្ឈមណ្ឌលសកម្មភាពកំចាត់មីនកម្ពុជា (CMAC) នាថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០២៥នេះ បានអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់ ជាពិសេសជនភៀសសឹក ដែលវិលត្រឡប់ទៅលំនៅដ្ឋានវិញ សូមមេត្តាកុំចូលតំបន់ណាដែលសង្ស័យថា មានសំណល់គ្រាប់យុទ្ធភណ្ឌមិនទាន់ផ្ទុះសេសសល់ពីសង្គ្រាម ហើយមុនចូលតំបន់នោះ សូមមេត្តាសាកសួរព័ត៌មានពីអាជ្ញាធរមានសមត្ថកិច្ច ដើម្បីសុវត្ថិភាពផ្ទាល់ខ្លួន។

មជ្ឈមណ្ឌលសកម្មភាពកំចាត់មីនកម្ពុជា ក៏បានអំពាវនាវ នៅពេលលោកអ្នកប្រទះឃើញគ្រាប់មីន គ្រាប់យុទ្ធភណ្ឌមិនទាន់ផ្ទុះ គ្រាប់បែកចង្កោម និងវត្ថុចំលែកសង្ស័យជាគ្រាប់ សូមកុំប៉ះពាល់ និងសូមរាយការណ៍ជាបន្ទាន់ទៅអាជ្ញាធរមានសមត្ថកិច្ច ប៉ុស្តិ៍នគរបាល មេភូមិ មេឃុំ និងប្រតិបត្តិករបោសសម្អាតមីនរបស់អង្គភាពស៊ីម៉ាក់ដែលនៅក្បែរលោកអ្នក៕ ផ្ដល់សិទ្ធិដោយ៖ Fresh News

Fresh News