Khmerpress

ស្វែងរក

  • ព័ត៌មានជាតិ

    ឯកអគ្គរដ្ឋទូតសហភាពអឺរ៉ុបប្រចាំកម្ពុជា៖ ការដោះលែងទាហានកម្ពុជា ១៨នាក់ ជាការបង្កើនទំនុកចិត្តគ្នាទៅវិញទៅមករវាងកម្ពុជា និងថៃ

    BY Liny Chan December 31, 2025
    ឯកអគ្គរដ្ឋទូតសហភាពអឺរ៉ុបប្រចាំកម្ពុជា៖ ការដោះលែងទាហានកម្ពុជា ១៨នាក់ ជាការបង្កើនទំនុកចិត្តគ្នាទៅវិញទៅមករវាងកម្ពុជា និងថៃ

    (ភ្នំពេញ)៖ ឯកអគ្គរដ្ឋទូតសហភាពអឺរ៉ុបប្រចាំ ព្រះរាជាណាចក្រកម្ពុជា លោក អ៉ីហ្កូ​ ទ្រីសម៉ាន់ បានថ្លែងថា ការដោះលែងទាហានកម្ពុជា ១៨នាក់ គឺជាជំហានដ៏សំខាន់មួយក្នុងការបង្កើនទំនុកចិត្តគ្នាទៅវិញទៅមក រវាងប្រទេសកម្ពុជា និងប្រទេសថៃ។

    លោកបានបញ្ជាក់ថា «ការដោះលែងទាហានកម្ពុជាចំនួន ១៨ នាក់នៅថ្ងៃនេះ គឺជាការវិវត្តដ៏គួរឱ្យរីករាយ និងជាជំហានដ៏សំខាន់មួយ ក្នុងការបង្កើនទំនុកចិត្តគ្នាទៅវិញទៅមក រវាងប្រទេសកម្ពុជា និងប្រទេសថៃ។ សហភាពអឺរ៉ុប សូមអំពាវនាវឱ្យមានការបន្តអនុវត្តប្រកបដោយសុឆន្ទៈ នូវរាល់ការប្តេជ្ញាចិត្តដែលបានធ្វើឡើង នៅក្នុងកិច្ចប្រជុំពិសេសលើកទី៣ នៃគណៈកម្មាធិការព្រំដែនទូទៅ (GBC) កាលពីថ្ងៃទី ២៧ ខែធ្នូ»

    សូមជម្រាបថា នៅព្រឹកថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៥នេះ យុទ្ធជនកម្ពុជា ចំនួន១៨រូប ត្រូវបានភាគីថៃបានដោះលែងប្រគល់ឲ្យមកកម្ពុជាវិញហើយ តាមច្រកខេត្តប៉ៃលិន បន្ទាប់ពីចាប់អស់រយៈពេល១៥៥ថ្ងៃមក៕ ផ្ដល់សិទ្ធិដោយ៖ Fresh News

    Share This Post: