Khmerpress

ស្វែងរក

  • ព័ត៌មានជាតិ

    សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត អនុញ្ញាតឱ្យក្រុមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ (TYDA) នាំវីរកងទ័ពឈ្មោះ “វ៉ា មករា” អាយុ ៣៧ឆ្នាំ ជាកងទ័ពជួរមុខ មកទទួលការព្យាបាលដោយការវះកាត់ នៅមន្ទីរពេទ្យកាល់ម៉ែត

    BY Liny Chan January 5, 2026
    សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត អនុញ្ញាតឱ្យក្រុមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ (TYDA) នាំវីរកងទ័ពឈ្មោះ “វ៉ា មករា” អាយុ ៣៧ឆ្នាំ ជាកងទ័ពជួរមុខ មកទទួលការព្យាបាលដោយការវះកាត់ នៅមន្ទីរពេទ្យកាល់ម៉ែត

    យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ណុជា និង លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត បានអនុញ្ញាតឱ្យក្រុមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ (TYDA) នាំវីរកងទ័ពឈ្មោះ “វ៉ា មករា” អាយុ ៣៧ឆ្នាំ ជាកងទ័ពជួរមុខ មកទទួលការព្យាបាលដោយការវះកាត់ នៅមន្ទីរពេទ្យកាល់ម៉ែត។

    គួរជម្រាបជូនថា កន្លងមក វីរកងទ័ពមានជំងឺខូចប្រឹសបេះដូង​រ៉ាំរ៉ៃ និងបេះដូងចំហ ដែលបានធ្វើទុក្ខខ្លាំងចាប់ពីឆ្នាំ ២០២២ មក ដោយមានអាការៈណែនទ្រូង ពិបាកដង្ហើម ហត់ និងញ័រទ្រូងខ្លាំង នាំឱ្យវីរកងទ័ពមានការលំបាកក្នុងការបំពេញការងារប្រចាំថ្ងៃ។

    ក្រុមវេជ្ជបណ្ឌិតឯកទេសរបស់សមាគម TYDA បានធ្វើការព្យាបាលវីរកងទ័ព រហូតទទួលបានភាពជោគជ័យ។ វីរកងទ័ព និងក្រុមគ្រួសារ សូមគោរពអរគុណ និងគោរពដឹងគុណយ៉ាងជ្រាលជ្រៅបំផុតជូន «សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត» និង «លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី» ដែលលោកទាំងពីរតែងតែគិតគូដល់សុខទុក្ខកងទ័ព ក៏ដូចជាប្រជាជនកម្ពុជា។

    សូមបញ្ជាក់ថា រាល់ការចំណាយទាំងអស់ក្នុងការព្យាបាល ថ្លៃអាហារប្រចាំថ្ងៃ និងថ្លៃធ្វើដំណើរ ត្រូវបានទំនុកបម្រុងដ៏ខ្ពង់ខ្ពស់បំផុតដោយ «សម្តេចធិបតី» និង «លោកជំទាវបណ្ឌិត» ។

    ប្រភព៖ ក្រសួងព័ត៌មាន

    Share This Post: