PR January 17, 2026

បើមិនកក្រើកមិនមែន GANZBERG ទេ! ក្រុមហ៊ុនគុណភាពលំដាប់ពិភពលោក GANZBERG ចាប់ដៃជាមួយផលិតកម្មយក្ស YG Entertainment នាំយកកំពូលតារា K-POP “TREASURE” ធ្វើជាទូតសុច្ឆន្ទៈផ្លូវការ!

Liny Chan

ភ្នំពេញ៖ ពិតជាមិនធម្មតា! ស្ងាត់ៗ ក្រុមហ៊ុនគុណភាពលំដាប់ពិភពលោក GANZBERG បានបង្កើតភាពភ្ញាក់ផ្អើលយ៉ាងខ្លាំង ដោយសម្រេចចិត្តចុះកុងត្រាជាមួយក្រុមតារាចម្រៀង K-POP លំដាប់ពិភពលោក TREASURE មកពីផលិតកម្មយក្ស YG Entertainment ដើម្បីក្លាយជា ទូតសុច្ឆន្ទៈផ្លូវការ របស់ខ្លួន។ GANZBERG គុណភាពលំដាប់ពិភពលោក BA លំដាប់ពិភពលោក​ TREASURE។

TREASURE គឺជាក្រុមតារាចម្រៀងប្រុស K-POP ជំនាន់ Gen Z ដែលមានសមាជិក 10 នាក់ ពោរពេញដោយទេពកោសល្យ និងភាពស្រស់សង្ហា ដែលល្បីខ្លាំងលើឆាកអន្តរជាតិ។ ក្រុមនេះមានប្រជាប្រិយភាពតាំងពីអាល់ប៊ុមដំបូង “THE FIRST STEP” បទ “BOY” និងបន្តផ្ទុះឡើងខ្លាំងម្តងទៀតជាមួយបទ “DARARI” ដែលល្បីល្បាញលើបណ្តាញសង្គម TikTok ក្នុងឆ្នាំ 2022។

សមាជិក TREASURE បានបង្ហាញក្ដីរំភើបរីករាយយ៉ាងក្រៃលែង និងមោទនភាព ដែលបានក្លាយជាទូតសុច្ឆន្ទៈ របស់ក្រុមហ៊ុនគុណភាពលំដាប់ពិភពលោក GANZBERG។ តាមរយៈសកម្មភាពជាច្រើនដែល GANZBERG និង TREASURE រួមគ្នាបង្កើតឡើង យើងសង្ឃឹមយ៉ាងមុតមាំថា នឹងអាច​នាំ​យក​នូវ​បទពិសោធន៍ថ្មី និងអនុស្សាវរីយ៍ដ៏រីករាយមិនអាចបំភ្លេចបានដល់​អ្នកគាំទ្រទាំងអស់​គ្នា។”

កិច្ចសហការរវាងក្រុមហ៊ុនយក្ស GANZBERG និង YG Entertainment លើកនេះ ត្រូវបានរំពឹងថា នឹងនាំមកនូវភាពសប្បាយរីករាយមិនធ្លាប់មាន និងសាងប្រវត្តិសាស្ត្រថ្មីៗបន្ថែមទៀត សម្រាប់វិស័យកម្សាន្តនៅកម្ពុជា។  

សូមបញ្ជាក់ថា GANZBERG ដែលជាក្រុមហ៊ុនគុណភាពលំដាប់ពិភពលោក តែងតែនាំយក និងបង្កើត នូវសកម្មភាពផ្សេងៗជាច្រើនរួមមាន៖ កម្មវិធីសប្បុរស ធម៌ សិល្បៈបុរាណខ្មែរ កម្មវិធីគុនខ្មែរ និងការ ប្រគំតន្ត្រីខ្នាតយក្សមានទាំងជាតិ និងអន្តរជាតិ ក្នុងគោលបំណងដើម្បីចូលរួមលើកស្ទួយដល់វិស័យទេសចរណ៍នៅកម្ពុជា៕

Brought to you by Beer GANZBERG