នៅថៃ! អគ្គិភ័យឆាបឆេះចេញពីគំនរបាក់បែក នៅផ្លូវ Rama II ដែលជាទីតាំងបាក់ដងស្ទូចថ្ងៃមុន
ថៃ៖ អគ្គិភ័យបានឆាបឆេះនៅក្នុងការដ្ឋានសំណង់មួយកន្លែងនៅលើផ្លូវ Rama II នៅក្នុងប្រទេសថៃ នេះបើយោងតាមការចុះផ្សយរបស់បណ្តាញសារព័ត៌មាន Khaosod English នៅក្នុងថ្ងៃទី២០ ខែមករា។ ហេតុការណ៍នេះបានបណ្តាលឱ្យមានការភ្ញាក់ផ្អើលយ៉ាងខ្លាំងចំពោះក្រុមពលរដ្ឋដែលនៅក្បែរតំបន់កើតហេតុនោះ។

បើតាមអាជ្ញាធរថៃបានបញ្ជាក់ថា ភ្លើងបានឆេះចេញពីទីតាំងចំនួន ២ផ្សេងគ្នានៅក្នុងការដ្ឋាន តែអគ្គិភ័យបានចាប់ផ្តើមនៅពេលដំណាលគ្នា និងបង្កឱ្យមានផ្សែងខ្មៅយ៉ាងខ្លាំងហោះទៅចូលទៅក្នុងបរិយាកាស។ យ៉ាងណាក្តី ហេតុការណ៍នេះមិនបានបណ្តាលឱ្យមានអ្នកណាម្នាក់ស្លាប់បាត់បង់ជីវិត ឬរងរបួសនោះទេ។ សូមបញ្ជាក់ជូនថា នៅក្នុងការដ្ឋានសំណង់ដែលជាកន្លែងកើតហេតុខាងលើនេះបានកើតមានបញ្ហាជាបន្តបន្ទាន់ក្នុងរយៈពេលប៉ុន្មានថ្ងៃចុងក្រោយនេះ ដោយនាពេលកន្លងមកមានដងសន្ទូចបានបាក់ធ្លាក់មកសង្កត់ពីលើអ្នកដំណើរ និងបណ្តាលឱ្យមានមនុស្សជាច្រើននាក់ត្រូវស្លាប់បាត់បង់ជីវិតផងដែរ៕

អត្ថបទ៖ ភក្តី
ប្រភព៖ Khaosod English
