សម្ដេចតេជោ ហ៊ុន សែន អំពាវនាវដល់អ្នកភូតកុហកឈប់ប្រើការឈឺចាប់របស់សម្ដេច ដើម្បីផលប្រយោជន៍ផ្ទាល់ខ្លួន
យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឱ្យដឹងថា សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បានសូមអំពាវនាវដល់អ្នកភូតកុហក ឈប់ប្រើការឈឺចាប់របស់សម្ដេចកាលពី៥០មុន ដើម្បីផលប្រយោជន៍ផ្ទាល់ខ្លួនតទៅទៀតទៅ។

នៅលើបណ្ដាញទំនាក់ទំនងសង្គមផ្លូវការ នាព្រឹកថ្ងៃទី២៣ ខែមករា ឆ្នាំ២០២៦ សម្ដេចតេជោបានសរសេរថា សូមបញ្ឈប់ប្រើប្រាស់ការឈឺចាប់របស់ខ្ញុំកាលពី៥០មុន មកបោកប្រាស់ខ្ញុំតទៅទៀតទៅ។ សម្ដេចតេជោលើកឡើងថា ក្រោយរំដោះចេញពីរបបប៉ុល ពតឆ្នាំ១៩៧៩ ពិសេសក្រោយពេលដែលខ្ញុំនិយាយពីរឿងកូនស្លាប់ ដោយមានភាគនិទាន និងភាពយន្តរឿង កូនប្រុសក្រោមពន្លឺព្រះចន្ទពេញបូណ៍មី មក មានមនុស្សមិនតិចជាង២០នាក់ ទេ ដែលបន្លំខ្លួនធ្វើជាកំសត់កូនប្រុសខ្ញុំ ដែលបានស្លាប់ទៅនោះមកចាប់ជាតិ។ មនុស្សទាំងនោះខ្លះសរសេរសំបុត្របញ្ជូនមកខ្ញុំចុះតាមទស្សនាដ្ដី និងក្រោយបង្ហោះតាមបណ្តាញសង្គមដូចជា Facebook ជាដើម។ សម្ដេចតេជោបានបន្ថែមថា៖ «ករណីចុងក្រោយហាក់ដូចធ្ងន់បន្តិចមានទាំងអត្ថបទមានទាំងសារឆ្លើយឆ្លងជាមួយមនុស្សដែលស្គាល់ telegram របស់ខ្ញុំ។ ខ្ញុំសូមអំពាវនាវដល់អ្នកភូតកុហកឈប់ប្រើការឈឺចាប់របស់ខ្ញុំដើម្បីផលប្រយោជន៍ផ្ទាល់ខ្លួនតទៅទៀតទៅ»៕




ប្រភព៖ ក្រសួងព័ត៌មាន
