ព័ត៌មានជាតិ
ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន អញ្ជើញទៅចូលរួមកិច្ចប្រជុំអាស៊ាន នៅប្រទេសហ្វីលីពីន
BY Liny Chan
January 27, 2026
ភ្នំពេញ៖ នៅរសៀលថ្ងៃទី២៧ ខែមករា ឆ្នាំ២០២៦ ឯកឧត្តម ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានដឹកនាំគណៈប្រតិភូកម្ពុជា ចាកចេញពីមាតុភូមិ ដើម្បីទៅចូលរួមកិច្ចប្រជុំសំខាន់ៗ នៅទីក្រុងសេប៊ូ ប្រទេសហ្វីលីពីន រួមមាន៖ កិច្ចប្រជុំចង្អៀតរដ្ឋមន្ត្រីការបរទេសអាស៊ាន (ASEAN Foreign Ministers’ Retreat) និង កិច្ចប្រជុំពាក់ព័ន្ធផ្សេងៗទៀត។
កិច្ចប្រជុំនេះនឹងប្រព្រឹត្តទៅរយៈពេលពីរថ្ងៃ គឺចាប់ពីថ្ងៃទី២៨ ដល់ទី២៩ ខែមករា ឆ្នាំ២០២៦ ដើម្បីពិភាក្សាលើបញ្ហាតំបន់ និងពង្រឹងកិច្ចសហប្រតិបត្តិការក្នុងក្របខ័ណ្ឌអាស៊ាន។

ប្រភព៖ ក្រសួងព័ត៌មាន