Khmerpress

ស្វែងរក

  • ព័ត៌មានជាតិ

    លោកបណ្ឌិត យង់ ពៅ៖ ថៃបានប្រកាសសង្គ្រាមជាមួយកម្ពុជា ហើយគឺជាការប្រកាសជាឯកតោភាគី ដោយភាគីកម្ពុជាអត់មានប្រកាសសង្គ្រាមជាមួយទេ

    BY Liny Chan February 2, 2026
    លោកបណ្ឌិត យង់ ពៅ៖ ថៃបានប្រកាសសង្គ្រាមជាមួយកម្ពុជា ហើយគឺជាការប្រកាសជាឯកតោភាគី ដោយភាគីកម្ពុជាអត់មានប្រកាសសង្គ្រាមជាមួយទេ

    យោងតាមការចុះផ្សាយរបស់ ក្រសួងេព័ត៌មាន បានឱ្យដឹងថា លោកបណ្ឌិត យង់ ពៅ ក្នុងកិច្ចពិភាក្សាតុមូល ស្ដីពីបទឈប់បាញ់ និងការតវ៉ារបស់កម្ពុជាប្រឆាំងចំពោះការបង្កើតស្ថានភាពថ្មី នៅលើទីតាំងជាក់ស្តែងរបស់យោធាថៃនៅតាមតំបន់ព្រំដែនកម្ពុជា-ថៃ នាថ្ងៃទី២ ខែកុម្ភៈ ឆ្នាំ២០២៦នេះ បានបញ្ជាក់ថា ថៃបានប្រកាសសង្គ្រាមជាមួយកម្ពុជា ហើយគឺជាការប្រកាសជាឯកតោភាគី ដោយភាគីកម្ពុជាអត់មានប្រកាសសង្គ្រាមជាមួយទេ! កម្ពុជាទប់ទល់ដើម្បីការពារទឹកដីរបស់ខ្លួន និងការពារអាយុជីវិតប្រជាពលរដ្ឋខ្លួន។ គោលការណ៍គ្រឹះដែលរាជរដ្ឋាភិបាលចង់បានគឺសន្តិភាព និងការអភិវឌ្ឍជូនប្រជាពលរដ្ឋ។

    លោក បានបន្តថា ដោយសារសង្គ្រាមឈ្លានពាននេះ ធ្វើឱ្យប្រជាពលរដ្ឋកើតជំងឺស្ត្រេសដោយសារសង្គ្រាមស្ទើរទូទាំងប្រទេស ហើយប្រឹងដង្ហោយរកសន្តិភាព ដង្ហោយរកបទឈប់បាញ់ ឥឡូវរាជរដ្ឋាភិបាលបានរកបទឈប់បាញ់បាន ហើយពេលនេះប្រជាពលរដ្ឋជាង៥០ម៉ឺននាក់បានទៅភូមិឋានរបស់ខ្លួនវិញ និងសល់ជាង១០ម៉ឺននាក់មិនទាន់អាចវិលត្រលប់ទៅវិញ។

    លោកបណ្ឌិត បានសង្កត់ធ្ងន់ថា «ដូច្នេះបើមិនមានបទឈប់បាញ់ពេលនោះទេ ខ្ញុំអាចទាយបានថាមកដល់ថ្ងៃនេះ សង្គ្រាមអាចរីកធំជាងហ្នឹង ហើយយើងអត់អាចអត់ទ្រាំបានទៀតទេ ដែលនឹងជាសង្គ្រាមរវាងប្រទេស ដែលនឹងរងគ្រោះច្រើនជាងហ្នឹង ជនភៀសសឹកអាចដល់រាប់លាននាក់ ហើយការរងគ្រោះអាចចូលដល់ជ្រៅក្នុងប្រទេស និងអាចជាសង្គ្រាមរ៉ាំរ៉ៃ ដែលយើងទាំងអស់គ្នាពិបាកស្រម័យមើលពីការរងគ្រោះរបស់ប្រទេសយើង»៕

    ប្រភព៖ ក្រសួងេព័ត៌មាន

    Share This Post: