ព័ត៌មានជាតិ
សុនខរបស់អង្គភាព CMAC ធ្វើអន្តោប្រវេសន៍ទៅរស់នៅ និងធ្វើការងារនៅប្រទេសបូស្លៀរ!
BY Liny Chan
February 3, 2026
យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឱ្យដឹងថា ថ្ងៃទី០២ ខែកុម្ភៈ ឆ្នាំ២០២៦ សុនខរបស់អង្គភាព CMAC បានធ្វើអន្តោប្រវេសន៍ទៅរស់នៅ និងធ្វើការងារនៅប្រទេសបូស្លៀរ។ នេះបើយោងតាមឯកឧត្តម ហេង រតនា អគ្គនាយក CMAC នៅយប់ថ្ងៃទី០២ ខែកុម្ភៈ ឆ្នាំ២០២៦នេះ។
CMAC ធ្លាប់តែទិញសុនខពីបូស្លៀរសម្រាប់បម្រើការងារនៅកម្ពុជា ឥឡូវនេះអង្គការជាដៃគូរ NPA ដែលបានសហការជាមួយអង្គភាព CMAC ចាប់តាំងពីឆ្នាំ១៩៩២-៩៣នោះ បានជាវសុនខទាំង២ទៅបូស្លៀរវិញម្តង។
ឯកឧត្ត ហេង រតនា បានបន្ថែមថា៖ «នេះជាការពង្រឹងម្ចាស់ការលើវាសនារបស់យើង អ្នកខ្លះអាចយល់ថាវាមិនមែនជាសមិទ្ធផលធំដុំអ្វីនោះទេ ប៉ុន្តែយើងបានយល់ច្បាស់ និងមានមោទនភាពហើយវាជាមេរៀនជាក់ស្តែងក្នុងការចូលរួមចំណែកលើមូលដ្ឋាននូវការពង្រឹងស្មារតី និងគោលដៅភាពជាម្ចាស់ (ម្ចាស់ការ) របស់កម្ពុជា៕




ប្រភព៖ ក្រសួងព័ត៌មាន