Khmerpress

ស្វែងរក

  • ព័ត៌មានជាតិ

    មន្ទីរពេទ្យហ្លួងម៉ែ ប្រកាសផ្តល់ជូនការពិនិត្យស្វែងរកជំងឺមហារីកមួយប្រភេទនេះដល់ស្ត្រី ដោយឥតគិតថ្លៃរៀងរាល់ថ្ងៃ

    BY Liny Chan February 10, 2026
    មន្ទីរពេទ្យហ្លួងម៉ែ ប្រកាសផ្តល់ជូនការពិនិត្យស្វែងរកជំងឺមហារីកមួយប្រភេទនេះដល់ស្ត្រី ដោយឥតគិតថ្លៃរៀងរាល់ថ្ងៃ

    (រាជធានីភ្នំពេញ)៖ យោងតាមសេចក្តីជូនដំណឹងរបស់មន្ទីរពេទ្យហ្លួងម៉ែ បានប្រកាសផ្តល់ជូនការពិនិត្យស្វែងរកជំងឺមហារីកមាត់ស្បូនដល់ស្ត្រីនៅរៀងរាល់ថ្ងៃ (ចន្ទ ដល់ អាទិត្យ) ដោយមិនគិតថ្លៃ។ មន្ទីរពេទ្យហ្លួងម៉ែ បានសហការជាមួយ អង្គការនគរទេព ផ្តល់ជូនការពិនិត្យស្វែងរកជំងឺមហារីកមាត់ស្បូនជូនដល់ស្រ្តី ដែលមានអាយុចាប់បី ២១ឆ្នាំ ដល់ ៦៥ឆ្នាំ ដោយឥតគិតថ្លៃ។

    ជាមួយគ្នានេះដែរសម្រាប់លក្ខខណ្ឌដែលអាចធ្វើតេស្តស្វែងរកជំងឺមហារីកមាត់ស្បូនបាន គឺមិនត្រូវមានឈាមរដូវ, មិនត្រូវរួមភេទយ៉ាងតិច ៤៨ម៉ោង, មិនត្រូវសុលថ្នាំ ឬលាងសម្ពាតខាងក្នុងទ្វាមាសយ៉ាងតិច ៤៨ម៉ោង និងមិនមានធ្លាក់សធ្ងន់ធ្ងរ (បើមានគួរប្រឹក្សាជាមួយវេជ្ជបណ្ឌិតជំនាញ ដើម្បីទទួលបានការព្យាបាលជាមុនសិន)។ ទន្ទឹមងនេះ មន្ទីរពេទ្យហ្លួងម៉ែ ក៏បានបញ្ជាក់បន្ថែមថា ការធ្វើតេស្តស្វែងរកជំងឺមហារីកមាត់ស្បូន អាចជួយកាត់បន្ថយអត្រាកើតជំងឺនេះ និងអាចរកឃើញនៅដំណាក់កាលដំបូងបាន៕

    ប្រភព៖ ឆាណែលតេឡេក្រាមនាយកដ្ឋានព័ត៌មាន

    Share This Post: