Khmerpress

ស្វែងរក

  • ព័ត៌មានជាតិ

    ក.ប.ប. រកឃើញអាជីវករមួយចំនួនដាក់តាំងលក់ផ្លែក្រូចបិទរូបព្រះរាជសង្ហារ និងប្រាប់ឱ្យអ្នកនាំចូល និងអាជីវករបញ្ឈប់ការនាំចូល លក់ និងចែកចាយជាបន្ទាន់

    BY Liny Chan February 13, 2026
    ក.ប.ប. រកឃើញអាជីវករមួយចំនួនដាក់តាំងលក់ផ្លែក្រូចបិទរូបព្រះរាជសង្ហារ និងប្រាប់ឱ្យអ្នកនាំចូល និងអាជីវករបញ្ឈប់ការនាំចូល លក់ និងចែកចាយជាបន្ទាន់

    (រាជធានីភ្នំពេញ)៖ អគ្គនាយកដ្ឋានកិច្ចការពារអ្នកប្រើប្រាស់ និងការប្រកួតប្រជែង «ក.ប.ប.» នៃក្រសួងពាណិជ្ជកម្ម នាថ្ងៃទី ១៣ ខែកុម្ភៈ ឆ្នាំ២០២៦ នេះ បានប្រកាសថា បានរកឃើញអាជីវករមួយចំនួនបានដាក់តាំងលក់នូវផលិតផល ដែលមានបំពាក់ម៉ាក ឬរូបសញ្ញា ដែលដូចគ្នានិង/ឬត្រាប់តាម ឬមានចំណុចណាមួយដូចសញ្ញាជាតិ ឬ ព្រះរាជសង្ខារ នៃព្រះរាជាណាចក្រកម្ពុជា។ ជាមួយគ្នានេះដែរ «ក.ប.ប.» ឱ្យបញ្ឈប់ចំពោះការលក់ ចែកចាយ និងចៀសវាងការទិញ ជាបន្ទាន់ នូវផលិតផលដែលមានបំពាក់ម៉ាកបរូបសញ្ញាខាងលើ បើមិនដូច្នោះទេ បុគ្គលប្រព្រឹត្តល្មើសនឹងត្រូវទទួលទណ្ឌកម្ម និងការពិន័យយ៉ាងធ្ងន់ធ្ងរ ស្របតាមច្បាប់និងលិខិតបទដ្ឋានគតិយុត្តជាធរមាន។

    យោងតាមសេចក្ដីជូនដំណឹង របស់អគ្គនាយកដ្ឋានកិច្ចការពារអ្នកប្រើប្រាស់ និងការប្រកួតប្រជែង «ក.ប.ប.» បានគូសបញ្ជាក់ថា កាលពីពេលថ្មីៗនេះ តាមរយៈការអនុវត្ត សកម្មភាពចុះអង្កេតទីផ្សាររបស់ខ្លួន និងដោយទទួលបានសេចក្តីរាយការណ៍ពីសាធារណជនដែលជាអ្នកប្រើប្រាស់ មន្ត្រីស៊ើបអង្កេតនៃអគ្គនាយកដ្ឋាន ក.ប.ប. បានរកឃើញថា មានអាជីវករមួយចំនួនបានដាក់តាំងលក់នូវផលិតផល ដែលមានបំពាក់ម៉ាក ឬរូបសញ្ញា ដែលដូចគ្នានិង/ឬត្រាប់តាម ឬមានចំណុចណាមួយដូចសញ្ញាជាតិ ឬព្រះរាជសង្ខារ នៃព្រះរាជាណាចក្រកម្ពុជា ជាមួយគ្នានេះបុគ្គលប្រព្រឹត្តល្មើស ត្រូវទទួលទណ្ឌកម្ម និងការពិន័យយ៉ាងធ្ងន់ធ្ងរ ស្របតាមច្បាប់និងលិខិតបទដ្ឋានគតិយុត្តជាធរមាន។

    ក្នុងគោលបំណង ដើម្បីលើកកម្ពស់តម្លៃនៃសញ្ញាជាតិ ទង់ជាតិ និងនិមិត្តរូបជាតិដែលការពារដោយច្បាប់ ធានានូវការការពារអ្នកប្រើប្រាស់និងការប្រកួតប្រជែងដោយស្មោះត្រង់នៅលើទីផ្សារ ព្រមទាំងអនុលោមភាពនៃការ ប្រើប្រាស់ម៉ាកសញ្ញាសម្រាប់បំពាក់លើផលិតផល អគ្គនាយកដ្ឋាន ក.ប.ប. នៃក្រសួងពាណិជ្ជកម្ម សូមធ្វើការណែនាំ ដូចខាងក្រោម៖

    -ចំពោះពាណិជ្ជករ អាជីវករជាអ្នកលក់ ចែកចាយ បន្ត៖ ត្រូវបញ្ឈប់ការលក់ ចែកចាយ ព្រមទាំងរក្សាទុកជា បណ្តោះអាសន្ន នូវផលិតផលដែលមានបំពាក់ម៉ាកបរូបសញ្ញាខាងលើ និងត្រូវសហការជាមួយអគ្គនាយកដ្ឋាន ក.ប.ប. នៃក្រសួងពាណិជ្ជកម្ម ដើម្បីអនុវត្តនីតិវិធីអង្កេតដានស្វែងរកប្រភពផលិត នាំចូល ចែកចាយ នូវ ផលិតផលទាំងនោះ
    – ចំពោះពាណិជ្ជករ អាជីវករជាអ្នកនាំចូល លក់ និងចែកចាយ៖ ត្រូវបញ្ឈប់ការនាំចូល លក់ ចែកចាយ នូវ ផលិតផលដែលមានបំពាក់ម៉ាកបរូបសញ្ញាខាងលើ ជាបន្ទាន់ និងត្រូវសហការជាមួយអគ្គនាយកដ្ឋាន ក.ប.ប. នៃក្រសួងពាណិជ្ជកម្ម ក្នុងការអនុវត្តនីតិវីធីបន្តស្របតាមច្បាប់និងលិខិតបទដ្ឋានគតិយុត្តជាធរមាន

    -ចំពោះអ្នកប្រើប្រាស់ និងសាធារណជន៖ សូមជៀសវាងការទិញ នូវផលិតផលដែលមានបំពាក់ម៉ាកឬរូបសញ្ញា ខាងលើ ព្រមទាំងផ្តល់ព័ត៌មានមកអគ្គនាយកដ្ឋាន ក.ប.ប. នៃក្រសួងពាណិជ្ជកម្ម ដើម្បីមានចំណាត់ការតាម នីតិវិធី៕

    ប្រភព៖ អគ្គនាយកដ្ឋានកិច្ចការពារអ្នកប្រើប្រាស់ និងការប្រកួតប្រជែង «ក.ប.ប.» នៃក្រសួងពាណិជ្ជកម្ម

    Share This Post: