Khmerpress

ស្វែងរក

  • ព័ត៌មានជាតិ

    សហព័ន្ធសភាពាណិជ្ជកម្ម និងឧស្សាហកម្មឥណ្ឌា ចាប់អារម្មណ៍ក្នុងការពង្រីកសកម្មភាពសេដ្ឋកិច្ចពាណិជ្ជកម្មជាមួយកម្ពុជា ដោយប្រើប្រាស់ក្រុមប្រឹក្សាធុរកិច្ចចម្រុះកម្ពុជា-ឥណ្ឌាជាយន្តការ

    BY Liny Chan February 24, 2026
    សហព័ន្ធសភាពាណិជ្ជកម្ម និងឧស្សាហកម្មឥណ្ឌា ចាប់អារម្មណ៍ក្នុងការពង្រីកសកម្មភាពសេដ្ឋកិច្ចពាណិជ្ជកម្មជាមួយកម្ពុជា ដោយប្រើប្រាស់ក្រុមប្រឹក្សាធុរកិច្ចចម្រុះកម្ពុជា-ឥណ្ឌាជាយន្តការ

    យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឱ្យដឹងថា លោកជំទាវ ចម និម្មល រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម បានទទួលជួបពិភាក្សាការងារជាមួយសមាជិកសហព័ន្ធសភាពាណិជ្ជកម្ម និងឧស្សាហកម្មឥណ្ឌា (FICCI) ដែលដឹកនាំដោយលោក Chetan Bijesure អគ្គលេខាធិការរងសហព័ន្ធសភាពាណិជ្ជកម្ម និងឧស្សាហកម្មឥណ្ឌា។

    នៅក្នុងជំនួប ដែលបានធ្វើឡើងនាថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២៦ នៅរដ្ឋធានីញូដេលី នៃសាធារណរដ្ឋឥណ្ឌា សមាជិក FICCI បានបង្ហាញចំណាប់អារម្មណ៍ក្នុងការពង្រីកសកម្មភាពសេដ្ឋកិច្ចពាណិជ្ជកម្មជាមួយកម្ពុជា ដោយប្រើប្រាស់ក្រុមប្រឹក្សាធុរកិច្ចចម្រុះកម្ពុជា-ឥណ្ឌាជាយន្តការ ដើម្បីជំរុញកិច្ចសហប្រតិបត្តិការនេះ។

    លោកជំទាវរដ្ឋមន្ត្រីបានលើកទឹកចិត្តឱ្យសមាជិក FICCI បង្កើនការវិនិយោគក្នុងវិស័យសក្ដានុពលរបស់កម្ពុជា ព្រមទាំងសហការជិតស្និតជាមួយនឹងវិស័យឯកជនកម្ពុជាដែលជាដៃគូ ដើម្បីលើកកម្ពស់ការតការភ្ជាប់ទំនាក់ទំនងពាណិជ្ជកម្ម និងវិនិយោគរវាងពាណិជ្ជករ និងវិនិយោគិននៃប្រទេសទាងពីរ។

    សហព័ន្ធសភាពាណិជ្ជកម្ម និងឧស្សាហកម្មឥណ្ឌាជាស្ថាប័នដែលបង្កើតឡើងតាំងពីឆ្នាំ ១៩២៧ តំណាងឱ្យសម្លេងរបស់ធុរកិច្ច និងឧស្សាហកម្មរបស់ប្រទេសឥណ្ឌា ដែលមានសមាជិកប្រមាណ ២៥០ ០០០ ក្រុមហ៊ុនមកវិស័យឯកជន និងសាធារណៈ៕

    ប្រភព៖ ក្រសួងព័ត៌មាន

    Share This Post: