ព័ត៌មានជាតិ
កម្ពុជាស្វាគមន៍នាវាទេសចរណ៍ខ្នាតយក្ស SEABOURN ENCORE នាំភ្ញៀវបរទេសជាង ៥០០នាក់ មកកម្សាន្តនៅខេត្តព្រះសីហនុ
BY Liny Chan
February 24, 2026
ខេត្តព្រះសីហនុ ថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២៦ ក្រោមការចង្អុលបង្ហាញពីឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ មន្ទីរទេសចរណ៍ខេត្តព្រះសីហនុ បានអញ្ជើញទទួលស្វាគមន៍យ៉ាងកក់ក្តៅដល់ភ្ញៀវទេសចរ ចំនួន ៥២៩នាក់ ដែលមាន ២៣សញ្ជាតិ និងនាវិកចំនួន ៤១៥នាក់ ដែលមាន ៤៣សញ្ជាតិ បានចុះពីនាវាទេសចរណ៍ SEABOURN ENCORE សញ្ជាតិ BAHAMAS មានបណ្ដោយប្រវែង ២១០.៥០ម៉ែត្រ និងទទឹងប្រវែង២៨ម៉ែត្រ ជម្រៅ៦ម៉ែត្រ និងបានចង្អុលណែនាំអំពីតំបន់សក្តានុពលទេសចរណ៍សំខាន់ៗរបស់ខេត្តព្រះសីហនុ ជូនភ្ញៀវបានយ៉ាងល្អប្រសើរ។





ប្រភព៖ ក្រសួងព័ត៌មាន