Khmerpress

ស្វែងរក

  • ព័ត៌មានជាតិ

    កម្ពុជា ជាប់លេខ៧ ជា “ប្រទេសល្អបំផុត សម្តៅលើឱកាសការងារ សម្រាប់ជនបរទេស នៅក្នុងឆ្នាំ២០២៦” នេះ

    BY Liny Chan February 25, 2026
    កម្ពុជា ជាប់លេខ៧ ជា “ប្រទេសល្អបំផុត សម្តៅលើឱកាសការងារ សម្រាប់ជនបរទេស នៅក្នុងឆ្នាំ២០២៦” នេះ

    ក្រសួងព័ត៌មាន នាថ្ងៃ ពុធ ទី២៥ ខែកុម្ភៈ ឆ្នាំ២០២៦ នេះ បានចុះផ្សាយថា កម្ពុជា ជាប់លេខ៧ ជា “ប្រទេសល្អបំផុត សម្តៅលើឱកាសការងារ សម្រាប់ជនបរទេស នៅក្នុងឆ្នាំ២០២៦” នេះ។ នេះបើយោងតាមការបញ្ជាក់ពីក្រសួងទេសចរណ៍ នាព្រឹកថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២៦នេះ។

    ចំណាត់ថ្នាក់នេះ ត្រូវបានវាយតម្លៃ និងធ្វើឡើងដោយប្រភពនៃស្ថាប័ន GoAbroad ដែល គោលដៅនៃប្រទេសទាំងនេះ ត្រូវបានបង្ហាញថា មានភាពលេចធ្លោ សម្រាប់ឱកាសការងារ តុល្យភាពការងារ-ជីវិត និងគុណភាពជីវិតនៅឆ្នាំ ២០២៦។

    សម្រាប់ចំណាត់ថ្នាក់លេខ ១ បានទៅលើ កូរ៉េខាងត្បូង, បារាំង (ជាប់លេខ២) និងជប៉ុន (ជាប់លេខ៣)។ ដោយឡែក ប្រទេសកម្ពុជា ត្រូវបានគេឲ្យជាប់លេខ ៧ នៅក្នុងចំណាត់ថ្នាក់នេះ ដោយសារ តម្រូវការខ្ពស់ ចំពោះគ្រូបង្រៀនភាសាអង់គ្លេស ដែលអនុញ្ញាតឱ្យជនបរទេស អាចរស់នៅបានយ៉ាងសមរម្យ ដោយផ្អែកលើប្រាក់ខែបង្រៀន ខណៈពេលដែលអាច បង្កើតឥទ្ធិពលវិជ្ជមានសម្រាប់អ្នកទាំងនោះ រួមទាំងមធ្យោបាយក្នុងការធ្វើដំណើរ ប្រកបដោយចីរភាព ផងដែរ៕

    ប្រភព៖ GoAbroad / SEA Infographics
    ប្រភព៖ ក្រសួងព័ត៌មាន

    Share This Post: