Khmerpress

ស្វែងរក

  • ព័ត៌មានជាតិ

    មន្រ្តីជាន់ខ្ពស់ក្រសួងពាណិជ្ជកម្ម៖ យើងត្រូវរួមគ្នាគាំទ្រ និងរុញផលិតផលខ្មែរ ឱ្យមាននៅគ្រប់ទីផ្សារទាំងអស់នៅកម្ពុជា

    BY Liny Chan February 27, 2026
    មន្រ្តីជាន់ខ្ពស់ក្រសួងពាណិជ្ជកម្ម៖ យើងត្រូវរួមគ្នាគាំទ្រ និងរុញផលិតផលខ្មែរ ឱ្យមាននៅគ្រប់ទីផ្សារទាំងអស់នៅកម្ពុជា

    យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឱ្យដឹងថា ឯកឧត្តម សំហេង បូរ៉ា រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម បានថ្លែងនៅក្នុងពិធីបើកពិព័រណ៍ផលិតផលខ្មែរ និងបន្លែផ្លែឈើលើកទី១៩ ឆ្នាំ២០២៦ កាលពីរសៀលថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២៦ នៅខេត្តសៀមរាបថា ការរៀបចំព្រឹត្តិការណ៍ពិព័រណ៍នានេះ គឺមានសារៈសំខាន់ និងបានផ្តល់ផលវិជ្ជមាន ដោយបានបង្កើនសកម្មភាពពាណិជ្ជកម្ម និងការទាក់ទាញភ្ញៀវទេសចរជាតិ និងអន្តរជាតិ ដែលនឹងចូលរួមជំរុញសេដ្ឋកិច្ចជាតិ ពោលគឺក្នុងមូលដ្ឋានខេត្តសៀមរាប។

    ពិព័រណ៍នេះក៏បានផ្តល់ជាវេទិកាសម្រាប់ អាជីវករ ពាណិជ្ជករ ប្រតិបត្តិករ សេវាករ អ្នកនាំចេញនាំចូល អ្នកដាំដុះបន្លែផ្លែឈើ ម្ចាស់ កសិដ្ឋាន ក្នុងមូលដ្ឋានខេត្តសៀមរាប និងមកពីខេត្តនៅជុំវិញសៀមរាប បណ្តាខេត្តនានា និងរាជធានី ភ្នំពេញ អាចដាក់តាំងបង្ហាញ ផ្សព្វផ្សាយ និងលក់នូវផលិតផលខ្មែរ ផលិតដោយកូនខ្មែរ ដែល មានគុណភាពរបស់ខ្លួន និងបន្លែផ្លែឈើសុខភាពនិងធម្មជាតិ ទៅកាន់សាធារណជនទូទៅរួម ទាំងភ្ញៀវទេសចរជាតិ និងអន្តរជាតិផងដែរ។ឯកឧត្តមបានជំរុញឱ្យមានការគាំទ្រផលិតផលខ្មែរឱ្យបានកាន់តែច្រើន ដើម្បីឱ្យម្ចាស់កសិដ្ឋាននានាមានលទ្ធភាពរុញផលិតផលខ្មែរ ឱ្យមាននៅគ្រប់ទីផ្សារទាំងអស់ នៅកម្ពុជា ជាពិសេសធ្វើយ៉ាងឱ្យផលិតផល ដែលផលិតដោយកូនខ្មែរ ចូលទៅកាន់ផ្សារទំនើបៗទាំងអស់នៅកម្ពុជាឱ្យបានកាន់ទូលំទូលាយ។

    លោក នាក់ ណេរ៉ុន អភិបាលរងខេត្តសៀមរាប បានលើកឡើងថា ពិព័រណ៍បន្លែផ្លែឈើ លើកទី១៩ ឆ្នាំ២០២៦នេះ បានប្រព្រឹត្តទៅ ចាប់ពីថ្ងៃទី២៦ ខែកុម្ភៈ រហូតដល់ ថ្ងៃទី០១ ខែមីនា ឆ្នាំ២០២៦ នៅសួនច្បារជិតព្រះរាជដំណាក់ខេត្តសៀមរាប ដើម្បីចូលរួមបំផុសបំផុលដល់បងប្អូនម្ចាស់ កសិដ្ឋាននានាក្នុង និងក្រៅខេត្ត យកនូវផលិតផលរបស់ខ្លួនមកដាក់តាំងពិព័រណ៍ចែកជូនដល់អ្នកខេត្តសៀមរាប និងដល់ភ្ញៀវទេសចរអន្តរជាតិ ដែលចូលមកទស្សនាខេត្តសៀមរាប ដែលនេះសបញ្ជាក់ឱ្យ ឃើញពីការខិតខំប្រឹងប្រឹងជំរុញ និងលើកកម្ពស់ផលិតភាព ដើម្បីឈានដល់ការលប់បំបាត់នូវការ នាំចូលបន្លែផ្លែឈើ នាំចូលពីបរទេស ពិសេសប្រទេសជិតខាងរបស់យើង។ហើយលោកសង្ឃឹមថា ការតាំងពិព័រណ៍នាពេលនេះ នឹងជួយបង្ហាញនិងលើកកំពស់ផលិតផលខ្មែរឱ្យមានការទទួលស្គាល់កាន់តែទូលំទូលាយ ពិសេសចំពោះការផលិតនូវបន្លែសុវត្ថិភាព និងការកែច្នៃកសិផលប្រកបដោយគុណភាព៕

    ប្រភព៖ ក្រសួងព័ត៌មាន

    Share This Post: