Khmerpress

ស្វែងរក

  • ព័ត៌មានជាតិ

    ក្រុមហ៊ុនទេសចរណ៍ដ៏ធំពិភពលោក G Adventures ស្នើក្រសួងទេសចរណ៍គាំទ្រ និងសម្របសម្រួលរៀបចំមហាសន្និបាតប្រតិបត្តិករទេសចរណ៍សកលលោកប្រចាំឆ្នាំ២០២៦ (GX Summit 2026) នៅកម្ពុជា

    BY Liny Chan February 27, 2026
    ក្រុមហ៊ុនទេសចរណ៍ដ៏ធំពិភពលោក G Adventures ស្នើក្រសួងទេសចរណ៍គាំទ្រ និងសម្របសម្រួលរៀបចំមហាសន្និបាតប្រតិបត្តិករទេសចរណ៍សកលលោកប្រចាំឆ្នាំ២០២៦ (GX Summit 2026) នៅកម្ពុជា

    រាជធានីភ្នំពេញ ថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២៦ ឯកឧត្តម ហួត ហាក់ រដ្ឋមន្រ្តីក្រសួងទេសចរណ៍ បានអនុញ្ញាតជូនលោក Mark Howarth Archer តំណាងក្រុមហ៊ុន G Adventures និងសហការីចូលជួបសម្តែងការគួរសម និងពិភាក្សាការងារលើការរៀបចំមហាសន្និបាតប្រចាំឆ្នាំរបស់ក្រុមហ៊ុន នៅថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២៦ នៅទីស្តីការក្រសួងទេសចរណ៍។

    ក្នុងឱកាសជំនួបនេះនេះ ភាគីក្រុមហ៊ុន G Adventures បានគោរពស្នើសុំការគាំទ្រពីក្រសួងទេសចរណ៍លើការរៀបចំព្រឹត្តិការណ៍កម្រិតអន្តរជាតិ និងជំនួបពីប្រតិបត្តិករទេសចរណ៍ពិភពលោក (GX Summit 2026) នៅកម្ពុជា រួមមានការផ្តល់ទីតាំងរៀបចំពិព័រណ៍ផលិតផលក្នុងស្រុកនៅវត្តភ្នំ ការរៀបចំដំណើរទស្សនាប្រាសាទនានានៅក្នុងខេត្តសៀមរាប។

    ជាកិច្ចឆ្លើយតប ឯកឧត្តមរដ្ឋមន្រ្តី បានថ្លែងអំណរគុណ កោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះការសម្រេចចិត្តដ៏ល្អរបស់ក្រុមហ៊ុនដែលបានជ្រើសរើសកម្ពុជាប្រារព្ធព្រឹត្តិការណ៍អន្តរជាតិដ៏ធំ ហើយក្រសួង បានផ្តល់ការគាំទ្រ និងឯកភាពលើសំណើសុំរបស់ក្រុមហ៊ុន។

    ជាមួយគ្នានេះដែរ ឯកឧត្តមរដ្ឋមន្រ្តី បានថ្លែងអំណរគុណចំពោះគំនិតផ្តួចផ្តើមដ៏ល្អរបស់ក្រុមហ៊ុន និងបានបញ្ជាក់ថា កម្ពុជាគឺជាគោលដៅទេសចរណ៍មានសុវត្ថិភាព និងមានសក្តានុពលខ្ពស់សម្រាប់ការធ្វើដំណើរ វិនិយោគ និងរៀបចំព្រឹត្តិការណ៍សកលលោក ដោយសង្ឃឹមថាការរៀបចំព្រឹត្តិការណ៍ GX Annual Summit ២០២៦ នៅកម្ពុជា នឹងរួមចំណែកលើកកម្ពស់វិស័យទេសចរណ៍ និងជំរុញការផ្សព្វផ្សាយកម្ពុជាទៅកាន់ទីផ្សារអន្តរជាតិឱ្យកាន់តែទូលំទូលាយ៕

    ប្រភព៖ ក្រសួងព័ត៌មាន

    Share This Post: