Khmerpress

ស្វែងរក

  • ព័ត៌មានជាតិ

    សម្តេចធិបតី ហ៊ុន ម៉ាណែត៖ បច្ចុប្បន្នកម្ពុជាមានប្រជាពលរដ្ឋ និងនិស្សិតចំនួន ៤៨៧នាក់ កំពុងស្នាក់នៅ ៧ ប្រទេសនៅក្នុងតំបន់ មជ្ឈិមបូព៌ា រួមទាំងប្រទេសអីស្រាអែល

    BY Liny Chan March 6, 2026
    សម្តេចធិបតី ហ៊ុន ម៉ាណែត៖ បច្ចុប្បន្នកម្ពុជាមានប្រជាពលរដ្ឋ និងនិស្សិតចំនួន ៤៨៧នាក់ កំពុងស្នាក់នៅ ៧ ប្រទេសនៅក្នុងតំបន់ មជ្ឈិមបូព៌ា រួមទាំងប្រទេសអីស្រាអែល

    យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឱ្យដឹងថា សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្ដីនៃកម្ពុជា បានឱ្យដឹងថា បច្ចុប្បន្នយើងមានប្រជាពលរដ្ឋ និងនិស្សិតចំនួន ៤៨៧នាក់ កំពុងស្នាក់នៅ ៧ ប្រទេសនៅក្នុងតំបន់ មជ្ឈិមបូព៌ា រួមទាំងប្រទេសអីស្រាអែលផងដែរ។

    ការគូសបញ្ជាក់របស់សម្តេច នាយករដ្ឋន្ត្រី បានធ្វើឡើងនៅក្នុងពិធីបិទសន្និបាតបូកសរុបលទ្ធផលការងារ ឆ្នាំ២០២៥ និងលើកទិសដៅការងារឆ្នាំ២០២៦ របស់អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន និងផ្សព្វផ្សាយផែនការយុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់ លើកទី១១ នារសៀល ថ្ងៃទី៦ ខែមីនា ឆ្នាំ២០២៦ ។

    ឆ្លៀតនាឱកាសនោះ សម្ដេចនាយករដ្ឋមន្រ្ដី បានណែនាំឱ្យអាជ្ញាធរត្រូវតាមដាន ពិនិត្យពលរដ្ឋឱ្យបានជាប់លាប់ ហើយបើត្រូវការចាំបាច់នូវវិធានការណាមួយត្រូវអនុវត្តភ្លាម។ ជាមួយគ្នានោះ ចំពោះការបញ្ចូននិស្សិតទៅសិក្សានៅតំបន់នេះ សម្តេចស្នើឱ្យផ្អាកបណ្ដោះអាសន្នសិនរហូតដល់ស្ថានភាពល្អប្រសើរឡើងវិញ៕

    ប្រភព៖ ក្រសួងព័ត៌មាន

    Share This Post: