Khmerpress

ស្វែងរក

  • ព័ត៌មានជាតិ

    មកដឹងពីម៉ោងចេញដំណើរ និងទីតាំងចំណត​ រថយន្តក្រុង​ ៦០០គ្រឿងដែលត្រៀមដឹកពលរដ្ឋដោយមិនបង់ប្រាក់រយៈពេល ០៦ថ្ងៃ​ នៅក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ​ខាងមុខនេះ

    BY Liny Chan March 7, 2026
    មកដឹងពីម៉ោងចេញដំណើរ និងទីតាំងចំណត​ រថយន្តក្រុង​ ៦០០គ្រឿងដែលត្រៀមដឹកពលរដ្ឋដោយមិនបង់ប្រាក់រយៈពេល ០៦ថ្ងៃ​ នៅក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ​ខាងមុខនេះ

    យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន នាព្រឹកថ្ងៃទី០៧ ខែមីនា ឆ្នាំ២០២៦ នេះ បានឱ្យដឹងថា រដ្ឋបាលរាជធានីភ្នំពេញ បានចេញសេចក្ដីជូនដំណឹង​ ស្ដីពីការបម្រើសេវាដឹកជញ្ជូនសាធារណៈរថយន្តក្រុង​ ដោយមិនបង់ប្រាក់រយៈពេល០៦ថ្ងៃ​ នៅក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ​ ឆ្នាំមមី​ អដ្ឋស័ក​ ពុទ្ធសករាជ​ ២៥៧០។

    នៅក្នុងសេចក្ដីជូនដំណឹង រដ្ឋបាលរាជធានីភ្នំពេញបានគូសបញ្ជាក់ថា នឹងរៀបចំរថយន្តក្រុងចំនួន ៦០០គ្រឿង សម្រាប់បម្រើសេវាដឹកជញ្ជូនសាធារណៈដោយមិនបង់ប្រាក់រយៈពេល ០៦ថ្ងៃ ចាប់បីថ្ងៃទី១២ ដល់ថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២៦ ដើម្បីជួយសម្រួលដល់ការចំណាយរបស់បងប្អូនប្រជាពលរដ្ឋទាំងអស់ក្នុងការធ្វើដំណើរទៅលេងស្រុកកំណើត ជួបជុំបងប្អូនក្រុមគ្រួសារ ក្នុងឱកាសអបអរសាទរពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីខ្មែរ ខាងមុខនេះ។

    យ៉ាងណាមិញចំពោះពេលវេលាចេញដំណើរ និងទីតាំងចំណត សូមអានសេចក្ដីជូនដំណឹងលម្អិតនៅខាងក្រោម៖

    ប្រភព៖ ក្រសួងព័ត៌មាន

    Share This Post: