Khmerpress

ស្វែងរក

  • ព័ត៌មានជាតិ

    ព័ត៌មានជាតិ ក្រសួងការងារ ណែនាំឱ្យថ្នាក់ដឹកនាំ និងមន្ត្រីរាជការទាំងអស់ ចូលរួមសន្សំសំចៃថាមពលអគ្គិសនី

    BY Naren March 18, 2026
    ព័ត៌មានជាតិ ក្រសួងការងារ ណែនាំឱ្យថ្នាក់ដឹកនាំ និងមន្ត្រីរាជការទាំងអស់ ចូលរួមសន្សំសំចៃថាមពលអគ្គិសនី

    នាថ្ងៃទី ១៨ ខែមីនា ឆ្នាំ ២០២៦ នេះ ក្រសួងការងារ ណែនាំឱ្យថ្នាក់ដឹកនាំ និងមន្ត្រីរាជការទាំងអស់ ចូលរួមសន្សំសំចៃថាមពលអគ្គិសនី។

    ក្នុងនោះ ក្រសួងការងារ បានបន្ថែមថា ដើម្បីចូលរួមសន្សំសំចៃការប្រើប្រាស់ថាមពលអគ្គិសនី ក្នុងស្ថានភាពដែលពិភពលោកកំពុងប្រឈម នឹងវិបត្តិផ្គត់ផ្គង់ និងការកើនឡើងថ្លៃប្រេងឥន្ធនៈជាបន្តបន្ទាប់ក្នុងអំឡុងពេលនៃសភាពការណ៍ជម្លោះនៅតំបន់ មជ្ឈិមបូព៌ា ក្រសួងសូមធ្វើការណែនាំបន្ថែមដល់ថ្នាក់ដឹកនាំ និងមន្ត្រីរាជការទាំងអស់ ដែលកំពុងបម្រើការងារនៅ តាមបណ្តាគ្រប់អង្គភាពក្រោមឱវាទក្រសួង ត្រូវរួមគ្នាចូលរួមសន្សំសំចៃការប្រើប្រាស់ថាមពលអគ្គិសនីតាមវិធានការ ដូចខាងក្រោម៖

    ១- ត្រូវកំណត់សីតុណ្ហភាពម៉ាស៊ីនត្រជាក់ក្នុងបន្ទប់ការិយាល័យ សាលប្រជុំនានា ឬបន្ទប់សិក្សា ត្រឹមឬ លើសពី ២៥អង្សាសេ ចៀសវាងប្រើប្រាស់ម៉ាស៊ីនត្រជាក់លើសពីតម្រូវការ។

    ២- ត្រូវបិទអំពូលភ្លើង ម៉ាស៊ីនត្រជាក់ និងដកឌុយចេញពីឧបករណ៍បរិក្ខារអគ្គិសនីគ្រប់ប្រភេទដែល មិនចាំបាច់ ឬនៅពេលឈប់ប្រើប្រាស់ នៅពេលម៉ោងសម្រាក និងមុនពេលចាកចេញពីបន្ទប់ ការិយាល័យ សាលប្រជុំ ឬបន្ទប់សិក្សា។

    ៣- ចំពោះការបំភ្លឺទីសាធារណៈ ឬតាមរបង ត្រូវកំណត់ពេលបើក-បិទ ឱ្យបានត្រឹមត្រូវ និងខ្ជាប់ខ្ជួន ចៀសវាងបំភ្លឺពេលមិនទាន់ងងឹត និងបើកចោលពេលព្រឹក នៅពេលមានពន្លឺថ្ងៃ។

    ៤- លើកទឹកចិត្តឱ្យបើកវាំងននប្រើប្រាស់ពន្លឺព្រះអាទិត្យឱ្យអស់លទ្ធភាព ជំនួសការបើកអំពូលភ្លើង។

    ៥- ត្រូវបិទសេចក្តីណែនាំបន្ថែមនេះ នៅតាមទីតាំងដាក់ឧបករណ៍អគ្គិសនីប្រើប្រាស់។ ឧទាហរណ៍៖ នៅបន្ទប់ម៉ាស៊ីនថតចម្លងឯកសារ “សូមបិទម៉ាស៊ីនក្រោយប្រើប្រាស់រួច”។

    Share This Post: