«ដំណឹងល្អ! សម្តេចធិបតី សម្រេចបញ្ចុះអាករលើប្រេងសាំង និងម៉ាស៊ូត ដើម្បីទប់ទល់នឹងការកើនឡើងតម្លៃប្រេងសកល»
យោងតាមការចុះផ្សាយរបស់ នាយកដ្ឋានព័ត៌មាន បានឱ្យដឹងថា សម្តេចធិបតី ហ៊ុន ម៉ាណែត បានសម្រេចបញ្ចុះអាករលើប្រេងសាំង និងម៉ាស៊ូត ដើម្បីទប់ទល់នឹងការកើនឡើងតម្លៃប្រេងសកល។
សម្តេចធិបតី ហ៊ុន ម៉ាណែត៖ស្ថិតក្នុងដំណាក់កាលដ៏លំបាកនៃការប្រែប្រួលកេីនឡេីងតម្លៃប្រេងឥន្ទន:ជាសកលនេះ រាជរដ្ឋាភិបាលកម្ពុជា បានដាក់ចេញនូវវិធានការខាងលេី តាមរយ:ក្រសួងជំនាញដូចជា៖ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ, ក្រសួងពាណិជ្ជកម្ម និង ក្រសួងរ៉ែ និងថាមពល តាមរយ:សេចក្តីជូនដំណឹងស្តីពីថ្លៃលក់រាយប្រេងឥន្ទន:នៅតាមស្ថានីយ សម្រាប់ការអនុវត្តចាប់ពីថ្ងៃទី២០ មីនា ២០២៦ ដោយបានសម្រេច៖
១/ បញ្ចុះអាករបន្ថែមលេីប្រេងសាំង និងប្រេងម៉ាស៊ូតមក ០ (សូន្យ) ដុល្លារ
២/ បញ្ចុះអាករពិសេសលេីប្រេងម៉ាស៊ូត ពី ៤% មក ០% និង
៣/ បញ្ចុះអាករលេីតម្លៃបន្ថែមប្រេងសាំង និងម៉ាស៊ូត ពី ១០% មក ៤% ដោយរាជរដ្ឋាភិបាលទទួលបន្ទុកជំនួស ចំនួន ៦%។

ប្រភព៖ នាយកដ្ឋានព័ត៌មាន