Khmerpress

ស្វែងរក

  • ព័ត៌មានជាតិ

    សម្តេចធិបតី ហ៊ុន ម៉ាណែត ជួបពិភាក្សាការងារជាមួយនាយកប្រតិបត្តិក្រុមហ៊ុន VINCI Airports នៅប្រទេសបារាំង

    BY Liny Chan April 8, 2026
    សម្តេចធិបតី ហ៊ុន ម៉ាណែត ជួបពិភាក្សាការងារជាមួយនាយកប្រតិបត្តិក្រុមហ៊ុន VINCI Airports នៅប្រទេសបារាំង

    (បារាំង)៖ នាព្រឹកថ្ងៃពុធ ទី៨ ខែមេសា ឆ្នាំ២០២៦ ក្នុងឱកាសបំពេញទស្សនកិច្ចនៅសាធារណរដ្ឋបារាំង សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានអនុញ្ញាតឱ្យលោក Rémi Maumont de Longevialle នាយកប្រតិបត្តិក្រុមហ៊ុន VINCI Airports ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ។

    ក្នុងជំនួបនោះ សម្តេចធិបតីបានវាយតម្លៃខ្ពស់ចំពោះក្រុមហ៊ុន VINCI ដែលជាក្រុមហ៊ុនឈានមុខគេរបស់អឺរ៉ុប និងបានបោះទុនវិនិយោគលើវិស័យអាកាសយានដ្ឋាននៅកម្ពុជាអស់រយៈពេលជាង ៣០ឆ្នាំមកហើយ។ វត្តមាន និងវឌ្ឍនភាពរបស់ក្រុមហ៊ុន VINCI មិនត្រឹមតែឆ្លុះបញ្ចាំងពីភាពជោគជ័យក្នុងវិស័យអាកាសចរណ៍ប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបានចូលរួមចំណែកយ៉ាងសំខាន់ក្នុងការជំរុញកំណើនសេដ្ឋកិច្ច និងការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចរបស់កម្ពុជាឱ្យកាន់តែរីកចម្រើនរឹងមាំ។

    គួរបញ្ជាក់ថា ក្រុមហ៊ុន VINCI មានជំនាញខ្ពស់លើការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធខ្នាតធំ រួមមាន អាកាសយានដ្ឋាន ផ្លូវដែក ផ្លូវល្បឿនលឿន និងស្ពានជាដើម៕

    ប្រភព៖ ក្រសួងព័ត៌មាន

    Share This Post: