ព័ត៌មានជាតិ
AOT ចូលរួមលេងល្បែងប្រជាប្រិយ ជាមួយបងប្អូនជនភៀសសឹក នៅស្រុកស្វាយចេក កាលពីថ្ងៃបុណ្យចូលឆ្នាំខ្មែរ
BY Liny Chan
April 20, 2026
AKP បន្ទាយមានជ័យ ថ្ងៃទី១៥ ខែមេសា ឆ្នាំ២០២៦— យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឱ្យដឹងថា ឯកឧត្ដម អ៊ុ រាត្រី អភិបាល នៃគណៈអភិបាលខេត្តបន្ទាយមានជ័យ រួមជាមួយក្រុមសម្របសម្រួល (CLG) នៃព្រះរាជាណាចក្រកម្ពុជា បានសម្របសម្រួលដល់ក្រុមអ្នកសង្កេតការណ៍អាស៊ាន (AOT) ចុះសង្កេតការណ៍ ផ្ទៀងផ្ទាត់ និងរាយការណ៍អំពីស្ថានភាព និងការរស់នៅរបស់បងប្អូនភៀសសឹក ដែលកំពុងស្នាក់នៅជម្រកបណ្តោះអាសន្ន (ផ្ទះអតីតយុទ្ធជន) នៅភូមិស្លក្រាម ឃុំស្លក្រាម ស្រុកស្វាយចេក កាលពីថ្ងៃទី១៤ ខែមេសា ឆ្នាំ២០២៦។
ក្នុងឱកាសនោះ ក្រុម AOT ក៏បានចូលរួមលេងល្បែងប្រជាប្រិយខ្មែរ ដោយសប្បាយរីករាយ និងបានចុះជួបសំណេះសំណាលបងប្អូនភៀសសឹកនៅតាមខ្នងផ្ទះផងដែរ។







រូបថត៖ រដ្ឋបាលខេត្តបន្ទាយមានជ័យ