ព័ត៌មានជាតិ
ជប៉ុនទាញសញ្ញាគ្រោះថ្នាក់នៃរលកយក្សស៊ូណាមិ ក្រោយរងការវាយប្រហារដោយគ្រោះរញ្ជួយដីកម្រិត ៧,៥រ៉ិចទ័រ
BY Liny Chan
April 20, 2026
ជប៉ុន៖ ប្រទេសជប៉ុនបានរងការវាយប្រហារដោយគ្រោះរញ្ជួយដីកម្រិត ៧,៥រ៉ិចទ័រ ដែលជាកម្រិតដ៏គ្រោះថ្នាក់មួយ នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន NHK នៅល្ងាចថ្ងៃទី២០ ខែមេសា។ ទីតាំងដែលជាកន្លែងរងការវាយប្រហារដោយគ្រោះធម្មជាតិខាងលើនេះគឺតំបន់ឆ្នេរសមុទ្រ Sanriku នៃខេត្ត Iwate ។
ក្រោយកើតមានគ្រោះរញ្ជួយដីក្នុងកម្រិតដ៏ខ្ពស់ខាងលើនេះ អាជ្ញាធរជប៉ុនក៏បានទាញសញ្ញាព្រមានអំពីលទ្ធភាពនៃការកើតមានរលកយក្សស៊ូណាមិផងដែរ ដោយរលកយក្សស៊ូណាមិអាចវាយប្រហារខេត្ត Iwate និងផ្នែកខ្លះនៃខេត្តHokkaido និងក្រុង Aomori ។ យ៉ាងណាក្តី រហូតមកទល់នឹងពេលនេះនៅមិនទាន់មានរបាយការណ៍បង្ហាញអំពីគ្រោះថ្នាក់ដែលបង្កឡើងដោយគ្រោះរញ្ជួយដីខាងលើនេះនៅឡើយទេ៕

អត្ថបទ៖ ភក្តី
ប្រភព៖ NHK