Khmerpress

ស្វែងរក

  • ព័ត៌មានជាតិ

    សម្តេចតេជោ បញ្ជាក់ថា ព្រះរាជសុខភាពព្រះអង្គប្រសើរឡើង ព្រះអង្គមានរាជបន្ទូលឆ្លងឆ្លើយជាធម្មតា

    BY Liny Chan April 21, 2026
    សម្តេចតេជោ បញ្ជាក់ថា ព្រះរាជសុខភាពព្រះអង្គប្រសើរឡើង ព្រះអង្គមានរាជបន្ទូលឆ្លងឆ្លើយជាធម្មតា

    សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃកម្ពុជា បានគូសបញ្ជាក់ថា នៅវេលាម៉ោង៩ និង៣០នាទី ម៉ោងនៅប៉េកាំងព្រឹកនេះ សម្តេច បានចូលគាល់សួរសុខទក្ខព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា នៅមន្ទីរពេទ្យរយៈពេលប្រម៉ាន៨នាទី។

    សម្តេចបានបន្តថា ជាទូរទៅព្រះរាជសុខភាពព្រះអង្គបានប្រសើរឡើង ព្រះអង្គមានរាជបន្ទូល ឆ្លងឆ្លើយជាមួយសម្តេចជាធម្មតាទោះបីព្រះអង្គផ្ទុំដាក់សេរ៉ូមដែលជាទម្លាប់ធម្មតានៃអ្នកជម្ងឺក្រោយការវះកាត់ក៏ដោយ។ តាមរយៈសម្តេចតេជោ ព្រះអង្គសូមផ្ញើការសាកសួរសុខទុក្ខ និងប្រគេនពរចំពោះព្រះសង្ឃនិងប្រជាពលរដ្ឋដោយការនឹករលឹក៕

    ប្រភព៖ ក្រសួងព័ត៌មាន

    Share This Post: