ព័ត៌មានជាតិ
ក្រសួងពាណិជ្ជកម្ម និងតំណាងអ្នកនាំចូល–ចែកចាយប្រេងឥន្ធនៈ ជួបពិភាក្សាការងារ ដើម្បីតាមដាន និងវាយតម្លៃការប្រែប្រួលតម្លៃប្រេងឥន្ធនៈ
BY Liny Chan
April 22, 2026
ក្រសួងពាណិជ្ជកម្មបានរៀបចំកិច្ចប្រជុំពិភាក្សាការងារជាមួយតំណាងក្រុមហ៊ុននាំចូល-ចែកចាយប្រេងឥន្ធនៈ ដឹកនាំដោយ ឯកឧត្តម សំហេង បូរ៉ា រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម និងមានការចូលរួមពីថ្នាក់ដឹកនាំនៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ក្រសួងរ៉ែ និងថាមពល ព្រមទាំងឧកញ៉ា លោកជំទាវ លោក លោកស្រី ជាតំណាងអ្នកនាំចូល និងចែកចាយប្រេងឥន្ធនៈជាច្រើនរូប។
កិច្ចប្រជុំនេះ ដែលបានធ្វើឡើង នាថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២៦ម្សិលមិញនេះ មានគោលបំណងសំខាន់ បន្តតាមដាន និងវាយតម្លៃលើការប្រែប្រួលយ៉ាងឆាប់រហ័សនៃថ្លៃប្រេងឥន្ធនៈ ទាំងនៅលើទីផ្សារអន្តរជាតិ និងទីផ្សារក្នុងស្រុក ដើម្បីពិនិត្យស្វែងរកវិធានការសមស្រប ក្នុងការដោះស្រាយនូវក្តីកង្វល់និងការព្រួយបារម្ភ និងជួយសម្រួលដល់ជីវភាពប្រជាពលរដ្ឋ ជាអ្នកប្រើប្រាស់ និងដេប៉ូចែកចាយប្រេងឥន្ធនៈនៅទូទាំងប្រទេស៕


