Khmerpress

ស្វែងរក

  • ព័ត៌មានជាតិ

    ឥណ្ឌាចេញបទបញ្ជាតម្រូវឱ្យសាលារៀនត្រូវគោះជួងរម្លឹកកូនសិស្សទៅញាំទឹកឱ្យបានទៀតទាត់ ក្នុងបរិបទដែលសីតុណ្ហភាពបានកើនឡើងយ៉ាងខ្ពស់

    BY Liny Chan April 23, 2026
    ឥណ្ឌាចេញបទបញ្ជាតម្រូវឱ្យសាលារៀនត្រូវគោះជួងរម្លឹកកូនសិស្សទៅញាំទឹកឱ្យបានទៀតទាត់ ក្នុងបរិបទដែលសីតុណ្ហភាពបានកើនឡើងយ៉ាងខ្ពស់

    ឥណ្ឌា៖ អាជ្ញាធរក្រុងញូវដេលី នៃប្រទេសឥណ្ឌា បានដាក់ចេញបទបញ្ជាថ្មីមួយតម្រូវឱ្យនៅតាមសាលារៀនត្រូ​វតែបន្លឺសំឡេងកណ្តឹងឬគោះជួងរម្លឹកឱ្យកូនសិស្សទៅញាំទឹកជាប្រចាំ នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន The Strait Time នៅក្នុងថ្ងៃទី២២ ខែមេសា។ បទបញ្ជានេះត្រូវបានដាក់ចេញក្នុងគោលបំណងជម្រុញឱ្យក្រុមកូនសិស្ស​ក្មេងៗញាំទឹកឱ្យបានគ្រប់គ្រាន់ ដើម្បីបញ្ចៀសបញ្ហាសុខភាពផ្សេងៗ ជាពិសេសបញ្ហាដាច់សរសៃឈាមក្នុងខួរក្បាល ក្នុងបរិបទដែលឥណ្ឌាកំពុងប្រឈមនឹងរលកកម្តៅយ៉ាងខ្លាំង។

    សូមបញ្ជាក់ជូនថា ជារៀងរាល់ឆ្នាំនៅពេលដែលរដូវក្តៅចូលមកដល់​ តំបន់ជាច្រើននៅក្នុងប្រទេសឥណ្ឌាបានប្រឈមនឹងបញ្ហាដ៏ធំមួយ គឺមានពលរដ្ឋមួយចំនួនត្រូវស្លាប់បាត់បង់ជីវិតដោយសារបញ្ហាដាច់សរសៃឈាមនៅក្នុងខួរក្បាល បន្ទាប់ពីពួកគេបានធ្វើការងារក្រោមកំដៅថ្ងៃយ៉ាងយូរ និងមិនបានទទួលទានទឹកគ្រប់គ្រាន់។ ប្រភពខាងលើបានបន្តថា កាលពីរដូវក្តៅក្នុងឆ្នាំ២០២៤កន្លងទៅ សីតុណ្ហភាពនៅក្នុងរដ្ឋធានីញូវដេលីបានកើនឡើងរហូតដល់កម្រិត ៤៩,២អង្សាសេ ហើយបើគិតចាប់តាំងពីឆ្នាំ ២០១២ មកដល់ឆ្នាំ ២០២១ គឺមានពលរដ្ឋឥណ្ឌាជាង ១១,០០០នាក់ហើយ​​ ដែលបានស្លាប់បាត់បង់ជីវិតដោយសារបញ្ហាដាច់សរសៃឈាមនៅក្នុងខួរក្បាល៕

    អត្ថបទ៖ ភក្តី

    ប្រភព៖ The Strait Time

    Share This Post: